លោកសមរង្ស៊ីអះអាងថាដឹងរឿងសន្ទិដ្ឋិភាពរបស់លោកកឹមសុខាជាងលោកគង់គាំ

អត្ថបទដោយ៖
Kien Sereyvuth

មេខ្លោងធ្វើនយោបាយប្រឆាំងនៅក្រៅស្រុកលោកសមរង្ស៊ី បានថ្លែងថាលោកដឹងរឿងសន្ទិដ្ឋិភាពរបស់លោកកឹម សុខា ជាងលោកគង់គាំដឹងទៅទៀត។ លោកកឹមសុខា បានរងការចោទពីបទសន្ទិដិ្ឋភាពជាមួយបរទេស ក្រោយ សម្តីសារភាពដែលនិយាយតាមការ ផ្សព្វផ្សាយព័ត៌មាននៃបណ្តាញផ្សាយកម្ពុជាពីប្រទេសអូស្ត្រាលី CBN ដែល បញ្ជាក់អំពីឧបាយកលឃុបឃិត ជា មួយបរទេស ដើម្បីនាំកម្ពុជាធ្លាក់ក្នុងចលនាបដិវត្តពណ៌តាមគំរូនៃអតីត ប្រទេសយូហ្គោស្លាវី និងសឺប៊ី។ លោកកឹម សុខា បានបដិសេធវិញថាលោកមិនបានជាប់ពាក់ព័ន្ធនោះទេ ប៉ុន្តែ  លិខិតរបស់លោកសមរង្ស៊ីថ្ងៃទី៩មករា បាន បញ្ជាក់ថ្ងៃ ខែ និងឆ្នាំ ដែលលោកកឹមសុខា បាននិយាយនៅក្នុងប្រ ទេសអូស្ត្រាលី និងថែមបង្ហាញអោយដឹងទៀត ថាលោកកឹមសុខា មានការជាប់ពាក់ព័ន្ធជាមួយនឹងអាមេរិ កាំង នោះ មែន។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner