ស្រ្តីម្នាក់ទប់ចិត្តមិនបានគប់បុរសម្នាក់១ដុំថ្មបែកក្បាលនៅកន្លែងចំណតរង់ចាំរថយន្តក្រុង ផ្អើលដល់ប្រជាពលរដ្ឋនៅច្រមុះជ្រូកក្បាលថ្នល់

អត្ថបទដោយ៖
Kien Sereyvuth

    រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាអ្នករត់ម៉ូតូឌុប ចាស់វស្សានៅម្តុំពេទ្យលោកសង្ឈ ត្រូវបានស្រ្តីម្នាក់គប់១ដុំថ្ម បណ្តាលឲ្យបែកក្បាលហូសឈាម ដោយសារតែស្រ្តីរូបនោះមិនពេញចិត្តនឹងទង្វើមិនល្អដែលធ្វើមកលើគាត់  ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ចំណុច ចំណតរង់ចាំរថយន្តក្រុងម្តុំពេទ្យលោកសង្ឈ តាមបណ្តោយផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
     ប្រភពព័ត៌មានពីបុរសរងគ្រោះដែលជាអ្នករត់ម៉ូតូឌុបបានអោយដឹងថា ខ្លួនមានឈ្មោះ លៀង ស៊ីចាន់ អាយុ៣៤ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូឌុបបេនឈរជើងនៅម្តុំពេទ្យលោកសង្ឈ បច្ចុប្បន្នស្នាក់នៅផ្ទះជួលម្តុំផ្សារទឹកថ្លា។
     ប្រភពត៌ព័ត៌មានពីស្រ្តីដែលបង្កឲ្យបុរសនោះមានរបួសស្នាម បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានទៅអង្គុយរង់ចាំឡើងរថយន្តក្រុងខាងលើ ប៉ុន្តែកន្លែងអង្គុយនោះមានបុរសដែលជាអ្នករត់ម៉ុតូហ្នឹងមកដេក ដាក់ជើងច្រងេងច្រង៉ាង បណ្តាលឲ្យប៉ះពាល់អីវ៉ែអីវ៉ាន់ និយាយប្រាប់មិនស្តាប់ទើបបណ្តាលឲ្យគាត់ ទប់អារម្មណ៍មិនបានក៏បានប្រកែកឈ្លោះគ្នាមួយប្រាវ។
    ប្រភពព័ត៌មានក៏បានបន្តទៀតថា ទម្រាំរថយន្តក្រុងមកដល់ ស្រ្តីរូបនោះបានឡើងរថយន្តក្រុងហើយ ក៏បានយកដុំថ្មដែលទទេនៅក្បែរដៃ ក៏បានគប់ទៅលើបុរសនោះបណ្តាលឲ្យបែកហូរឈាមតែម្តង។ ក្រោយពេលស្រ្តីរូបនោះឡើងជិះរថយន្តក្រុងរួច បុរសអ្នករត់ម៉ូតូឌុបនោះបានជិះម៉ូតូដេញតាម រហូតមកដល់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ទើបរថយន្តក្រុងបានឈប់ឲ្យដោះស្រាយគ្នា ដោយមានការជជែកគ្នាយកត្រូវរៀងខ្លួន ហើយបានបង្កឲ្យមានកក់ស្ទះអ្នករួមដំណើរ ភ្លាមនោះក៏មានបុរសវ័យចំណាស់ចិត្តធម៌ម្នាក់ចេញមុខជួយដោះស្រាយ ចេញថ្លៃថ្នាំព្យាបាលរងបួសចំនួន៣ម៉ឺន ទើបបុរសអ្នករត់ម៉ូតូឌុបនោះត្រជាក់ចិត្តព្រមឈប់តាមរករឿងស្រ្តីនោះបន្តទៀត ក៏ជិះម៉ូតូត្រលប់ទៅវិញ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner