សម្តេចតេជោហ៊ុនសែនប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវក្បាលនិងទូររថភ្លើងថ្មីដែលត្រូវបំពាក់អូសទូរចំនួនបី
សម្តេចតេជោហ៊ុនសែនប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវក្បាលនិងទូររថភ្លើងថ្មីដែលត្រូវបំពាក់អូសទូរចំនួនបីខ្សែពីភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិតំបន់ពោធិ៍ចិនតុង ពីភ្នំពេញទៅ ខេត្តព្រះ សីហនុ និងពីភ្នំពេញពេញទៅក្រុងបោយប៉ែត ខេត្តបន្ទាយមានជ័យនិងព្រំដែនប្រទេសថៃ
នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨និងលើកទិសដៅការងារឆ្នាំ២០១៩របស់ក្រសួងសាធារនៈការនិងដឹកជញ្ជូន ដែលបានប្រារព្វធ្វើឡើងនៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍ថា៖ ក្រសួងសាធារណការ និង ដឹកជញ្ជូនបាននឹងជំរុញឲ្យកាន់តែប្រសើរនូវសេវាដឹកជញ្ជូនតាមផ្លូវដែក ខណៈដែលកម្ពុជាបានទំនាក់ទំនងការនាំចូលនូវក្បាលម៉ាស៊ីននិងទូរថភ្លើងបន្ថែមទៀតពីបរទេសប្រទេសដើម្បីបង្កើនសក្តានុពលលើសេវាដឹកជញ្ជូននេះស្របពេលកម្ពុជាបច្ចុប្បន្នកម្ពុជាកំពុងរីកលូតលាស់យ៉ាងខ្លាំងខាងវិស័យសេដ្ឋកិច្ចជាតិ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបន្តទៀតថា៖ ទន្ទឹមនឹងការបន្តនិរន្តរភាព នៃ ការអភិវឌ្ឍការដឹកជញ្ជូន លើវិស័យផ្លូវគោកនិងផ្លូវដែក ក្រសួងសាធារណការនិងដឹកជញ្ជូនក៏បាន ពង្រីក លើការសាងសង់កំពង់ផែ ដើម្បីជំរុញនិងបង្កើនល្បឿននៃការដឹកជញ្ជូន តាមផ្លូវ សមុទ្រនិងផ្លូវទឹកនៅក្នុងតំបន់ដែលលាតសន្ធឹងនៃ ប្រទេសកម្ពុជា ជាពិសេស ខេត្តមួយចំនួនដែលនៅជាប់នឹងឆ្នេរសមុទ្រនិងដងទន្លធំៗ។
ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូនបានគូសបញ្ជាក់ថា៖ ក្នុងឆ្នាំ២០១៨នេះក្រសួងបានដំណើរការអភិវឌញឍនិងសាងសង់ផ្លូវ ស្ពាននិងប្រព័ន្ធលូបង្ហូរទឹកជាច្រើនកន្លែងទាំងផ្លូវគោក ផ្លូវដែកផ្លូវទឹកនិងសមុទ្រនៅទូទាំងប្រទេស និង លាតសន្ធឹងទៅដល់ព្រំដែននៃប្រទេស ដើម្បីជំរុញនិងបង្កើនសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចំរើនតាមរយៈសេវាកម្មដឹកជញ្ជូននេះ ៕