សម្តេចក្រឡាហោម ស ខេង បន្តដឹកនាំ សហព័ន្ធ ទូក កានូ និង រ៉ូអ៊ីង កម្ពុជា បន្តអាណត្តិទី៤ ចាប់ពីឆ្នាំ២០១៩-២០២៣

អត្ថបទដោយ៖
Kien Sereyvuth

  មហាសន្និបាតអាណត្តិថ្មីរបស់ សហព័ន្ធ ទូក កានូ និង រ៉ូអ៊ីង កម្ពុជាបានតែងតាំង សម្តេចក្រឡាហោម ស ខេង ជាប្រធានសហព័ន្ធបន្តដឹកនាំអាណត្តិទី៤ ចាប់ពីឆ្នាំ២០១៩-២០២៣ ។ការប្រកាសតែងតាំង ត្រូវបានធ្វើឡើងផ្លូវការ នៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៣ និងបន្តអាណត្តិទី៤ កាលពីព្រឹកថ្ងៃអង្គារទី៨ម្សិលមិញនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។  សម្រាប់អាណត្តិទី៤ ដែលជាអាណត្តិថ្មីនេះ គណៈកម្មាធិការ ប្រតិបត្តិសហព័ន្ធទូកកានូ និងរ៉ូវីងកម្ពុជាមានចំនួន៣២រូប ក្នុងនោះប្រធាន១រូប គឺសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជាប្រធានសហព័ន្ធ និងអនុប្រធានមានចំនួន៧រូប គឺ ឯកឧត្តម ប៉ាន សូរស័ក្កិ .ឯកឧត្តម ទៀ វិញ. ឯកឧត្តម ឃួង ស្រេង. ឯកឧត្តម ម៉ៅ ភិរុណ .ឯកឧត្តម ឯម ម៉ាអូរី. ឯកឧត្តម មាសសារិន . រី ឯអគ្គលេខាធិការសហព័ន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង និងអគ្គហិរញ្ញញឹក កញ្ញ មាស តឿ ។ សម្រាប់សមាសភាពទាំង២៣ រូបទៀតដែលជា សមាជិកសហព័ន្ធប្រតិបត្តិនោះ គឺសុទ្ធសឹងជាអភិបាលខេត្តទាំងអស់ ។
     ឯកឧត្តម ទៀ វិញ អនុប្រធានសហព័ន្ធ តំណាងសម្តេច ក្រឡាហោម មានប្រសាសន៍ថា សម្រាប់អាណត្តិទី៤ដែលជាអាណត្តិថ្មីនេះ សហព័ន្ធបានដាក់ចេញនូវផែនការអភិវឌ្ឍជាច្រើនទាំងការងារដឹកនាំ និងការងារអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបទៅនិងផែនការដាក់ចេញរបស់រដ្ឋាភិបាលធ្វើយ៉ាងណាស្វែងរកមេដាយអោយបានពី ស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងនាម ជាម្ចាស់ផ្ទះ ។ ដូច្នោះ គណៈកម្មាធិការប្រត្តិបត្តិរបស់សហព័ន្ធទាំងអស់ និងពួតដៃគ្នាធ្វើយ៉ាងណាជម្រុញការអភិវឌ្ឍកីឡាមួយនេះអោយមានសក្តានុពលទាំងឆាកជាតិ និងអន្តរជាតិ៕

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner