អាជ្ញាធរហ្វីលីពីនអះអាងថា ភ្នំភ្លើង Mayon នៅមិនទាន់អាចផ្ទុះធ្ងន់នៅឡើយទេ

ហ្វីលីពីន៖ ភ្នំភ្លើងសកម្មជាងគេនៅហ្វីលីពីន ម៉ាយ៉ុន (Mayon) បានជះកម្អែរផេះឡើងលើផ្ទៃអាកាសកម្ពស់៦០០ម៉ែត្រនាព្រឹកថ្ងៃព្រហស្បតិ៍តនេះ ខណៈមួយរយៈចុងក្រោយគេហាក់ឃើញសកម្មភាពភ្នំភ្លើងនានាលើផែនដី ហាក់មានសកម្មភាពកញ្ជ្រោលខុសពីធម្មតាដូចជានៅអ៊ីតាលី និងឥណ្ឌូណេស៊ី។ ភ្នំភ្លើងនេះ មានកម្ពស់២.៤៦០ម៉ែត្រ ស្ថិតនៅខេត្ត អាល់បេយ (Albay) ដែលមានចម្ងាយប្រហែល៣០០គីឡូម៉ែត្រពីរដ្ឋធានីម៉ានីល នៅលើកោះលូហ្សូន (Luzon) ភាគខាងជើងប្រទេស។

ភ្នំភ្លើង ម៉ាយ៉ុន (Mayon) គឺជាគោលដៅទេសចរណ៍ពេញនិយមមួយនៅភាគខាងជើងហ្វីលីពីន ប៉ុន្តែវាមានប្រវត្តិនៃការផ្ទុះអាក្រក់ៗជាច្រើន ដោយរយៈពេល៤០០ឆ្នាំចុងក្រោយនេះ ភ្នំភ្លើង ម៉ាយ៉ុន (Mayon) បានផ្ទុះឡើងចំនួន៥១ដង ដែលលើកចុងក្រោយបំផុតកើតឡើងកាលពីខែមករា ដើមឆ្នាំនេះ។ បើតាមវិទ្យាស្ថានសិក្សាគ្រោះរញ្ជួយដី និងភ្នំភ្លើងនៃប្រទេសហ្វីលីពីន ហ្វីវូលស៍ (Phivolcs) សកម្មភាពរបស់ភ្នំភ្លើង ម៉ាយ៉ុន (Mayon) កំពុងស្ថិតក្នុងកម្រិតមធ្យម ហើយមិនរំពឹងថា នឹងមានហេតុការណ៍ផ្ទុះធ្ងន់ធ្ងរណាមួយកើតឡើងឡើយ ប៉ុន្តែអាជ្ញាធរបានព្រមានឲ្យប្រជាជនក្នុងតំបន់ ស្ថិតនៅឲ្យឆ្ងាយពីតំបន់គ្រោះថ្នាក់ ដែលមានចម្ងាយ០៦គីឡូម៉ែត្រជុំវិញភ្នំភ្លើង៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner