សៀវភៅសការពារជាតិរបស់កូរ៉េខាងត្បូង លុបចោលការប្រឈមមុខជាមួយកូរ៉េខាងជើង

កូរ៉េខាងត្បូង៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានឱ្យដឹងថា សៀវភៅសការពារជាតិកូរ៉េខាងត្បូង ដែលនឹងចេញផ្សាយនៅខែមករា ឆ្នាំ២០១៩ បានសម្រេចបោះ បង់ចោលពាក្យពេចន៍ថា កូរ៉េខាងជើងជាសត្រូវ ខណៈការបញ្ចប់ចាត់ទុកកូរ៉េខាងជើងជាសត្រូវ គឺជាសញ្ញាល្អប្រសើរបំផុតឆ្ពោះទៅរកសន្តិភាព និងការផ្សះផ្សាជាតិសាស្ត្រ។

នេះជាសៀវភៅស ការពារជាតិលើកដំបូង ដែលបានចេញផ្សាយក្រោមការដឹកនាំរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន ដោយកន្លងមក សៀវភៅស ការពារជាតិដែលបានផ្សាយកាលពីឆ្នាំ២០១៦ បានរិះគន់កូរ៉េខាងជើង ដាក់គំនាបទៅលើសន្តិសុខជាតិកូរ៉េខាងត្បូង និងឌឺដងដោយយោធា ក្នុងនោះមានទាំងការសាកល្បងគ្រាប់បែកបរមាណូ និងកាំជ្រួចមីស៊ីលឆ្លងទ្វីប។

ការដែលសម្រេចបោះបង់ចោលពាក្យថា សត្រូវ ប្រឈមមុខដាក់គ្នា មកជាកិច្ចសហប្រតិបត្តិការជាផ្នែកមួយសំខាន់បំផុត នៅក្នុងការកាត់បន្ថយភាពតានតឹង ដែលមេដឹកនាំកូរ៉េទាំងពីរបានជួបពិភាក្សាគ្នាកាលពីខែឧសភាកន្លងមក។ សកម្មភាពជាច្រើន ដើម្បីធ្វើឲ្យទំនាក់ទំនងបងប្អូនកូរ៉េទាំងពីរកាន់តែប្រសើរឡើង ត្រូវបានអនុវតជាបន្តបន្ទាប់ ក្នុងនោះមានទាំងការតភ្ជាប់ផ្លូវដែកកូរ៉េទាំងពីរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner