សហរដ្ឋអាម៉េរិកសន្យាផ្តល់ប្រាក់៤.៥ពាន់លានដុល្លារដល់អ៊ីស្រាអែលក្នុងមួយឆ្នាំ ដើម្បីពង្រឹងសមត្ថភាពក្លាយជាមហាអំណាចមួយក្នុងតំបន់
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហូ កុំឲ្យព្រួយបារម្ភខ្លាចបាត់បង់ឥទ្ធិពលនៅក្នុងតំបន់ បន្ទាប់ពីការដកកងទ័ពអាមេរិកចេញពីប្រទេសស៊ីរី ព្រោះទីក្រុងវ៉ាស៊ីនតោនកំពុងរៀបចំផ្ដល់ប្រាក់ឱ្យអ៊ីស្រាអែល ៤.៥ ពាន់លានដុល្លារក្នុងមួយឆ្នាំយកទៅពង្រឹងសមត្ថភាព និងសន្តិសុខ។
ការអះអាងរបស់ប្រធានាធិបតីអាម៉េរិករូបនេះ ធ្វើឡើងអំឡុងពេលបំពេញដំណើរទស្សនកិច្ចដ៏ខ្លីមួយក្នុងប្រទេសអ៊ីរ៉ាក់នៅថ្ងៃពុធសប្ដាហ៍នេះ និងជាការឆ្លើយតបទៅនឹងសំណួរនានា ពាក់ព័ន្ធផលអវិជ្ជមានលើអ៊ីស្រាអែល បន្ទាប់ពីអាម៉េរិកដកទ័ពចេញពីស៊ីរី។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ៊ីស្រាអែលបានទទួលជំនួយរាប់ពាន់លានដុល្លារពីសហរដ្ឋអាម៉េរិក យកមកពង្រឹងសមត្ថភាពយោធា រហូតដល់រដ្ឋជី្វបមួយនេះមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារខ្លួន និងក្លាយជាមហាអំណាចមួយនៅក្នុងតំបន់មជ្ឈិមបូព៌ា៕ម.ន