ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីបានបង្កើនសមាជិកដល់៩៣ប្រទេសហើយ

ចិន៖ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីហៅកាត់ថា AIIB បានប្រកាសនៅក្រុងប៉េកាំង កាលពីពេលថ្មីៗនេះថា ចំនួនសមាជិកសរុបរបស់ខ្លួនបានកើនឡើងដល់៩៣។ លោក Danny Alexander អនុប្រធាន និងជាអគ្គលេខាធិការនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីបានថែ្លងថា សមាជិកនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីស្ទើរតែគ្របដណ្តប់គ្រប់ទ្វីបទាំងអស់លើពិភពលោក។

លោកបន្តថា នេះអាចបង្ហាញពីប្តេជ្ញាចិត្តរបស់សមាជិកចំពោះកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងការពង្រឹងតួនាទីរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីនៅក្នុងសហគមន៍ផែ្នកហិរញ្ញវត្ថុអន្តរជាតិ។ ការកើនឡើងឥតឈប់ឈរនៃសមាជិកធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីនៅទ្វីបអឺរ៉ុប និងអាហ៊្វ្រិក ក៏ឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការបង្កើនការតភ្ជាប់គ្នាក្នុងតំបន់។ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីនឹងបន្តសម្តែងការស្វាគមន៍ចំពោះការចូលរួមជាសមាជិកថ្មី។

សូមរម្លឹកដែរថា រដ្ឋសភាកម្ពុជាបានអនុម័តច្បាប់ដែលផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងបង្កើតធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ជាផ្លូវការ កាលពីឆ្នាំ២០១៦។ ច្បាប់នេះអនុញ្ញាតឲ្យកម្ពុជាក្លាយជាសមាជិកស្ថាបនិកជាផ្លូវការនៃស្ថាប័នហិរញ្ញវត្ថុនេះ ហើយកម្ពុជាក៏រំពឹងទទួលប្រយោជន៍ច្រើនពីធនាគារដែលផ្តួចផ្តើមដោយចិននេះដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner