ថៃទទួលទេសចរចិនបានជាង១០លាននាក់នៅឆ្នាំ២០១៨ បានចំណូលជិត២០ពាន់លានដុល្លារអាម៉េរិក

ថៃ៖ ភ្ញៀវទេសចរចិនដែលបានទៅលេងប្រទេសថៃនៅឆ្នាំ២០១៨ មានចំនួនលើសពី១០លាននាក់ នេះបើតាមការឲ្យដឹងរបស់រដ្ឋមន្ត្រីទេសចរណ៍ថៃថ្មីៗនេះ។ លោក Weerasak Kowsurat រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡារបស់ថៃបានថ្លែងថា ជារៀងរាល់ឆ្នាំ មានភ្ញៀវទេសចរអន្តរជាតិជាង៣០លាននាក់មកលេងប្រទេសថៃ ក្នុងនោះ ភ្ញៀវទេសចរចិនមានចំនួន១ភាគ៣។

ឆ្នាំ២០១៨នេះ ភ្ញៀវទេសចរចិនមកលេងប្រទេសថៃលើសពី១០លាននាក់ជាលើកដំបូង ដូច្នេះ ភ្ញៀវទេសចរចិន គឺសំខាន់ណាស់ចំពោះវិស័យទេសចរណ៍ថៃ។ តាមការប៉ាន់ប្រមាណនៃនាយកដ្ឋានទេសចរណ៍ជាតិថៃឲ្យដឹងថា ភ្ញៀវទេសចរចិននឹងនាំមកចំណូលលើសពី៥សែន៩ម៉ឺនលានបាត ឬជាង១៨ពាន់លានដុល្លារអាម៉េរិក ដល់ប្រទេសថៃ នៅឆ្នាំ២០១៨ កើនឡើងពី១០ភាគរយដល់១២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមុន៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner