ក្រសួងការបរទេសចិនរិះគន់យ៉ាងខ្លាំង ចំពោះការលើកឡើងរបស់ប្រមុខការទូតសហរដ្ឋអាម៉េរិក

ចិន៖ ក្រសួងការបរទេសចិនបានរិះគន់យ៉ាងខ្លាំង ចំពោះសម្តីរបស់រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ ដែលថា ទីក្រុងវ៉ាស៊ីនតោននឹងស្វែងរកសណ្ដាប់ធ្នាប់ប្រជាធិបតេយ្យថ្មីមួយសម្រាប់ពិភពលោក ដោយមិនចាំបាច់មានចិន ហើយថា នេះគឺផ្ទុយទាំងស្រុងទៅនឹងស្មារតីនៃកិច្ចប្រជុំលើកចុងក្រោយ រវាងមេដឹកនាំប្រទេសទាំងពីរ ក្នុងប្រទេសអាហ្សង់ទីន។

សូមរំលឹកថា រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ នៅក្នុងថ្ងៃអង្គារ៍សប្តាហ៍នេះ បានសន្យាថា ប្រទេសលោកនឹងស្វែងរកសណ្ដាប់ធ្នាប់ប្រជាធិបតេយ្យថ្មីមួយសម្រាប់ពិភពលោក តាមរយៈការពង្រឹងកិច្ចព្រមព្រៀងអន្តរជាតិ ដើម្បីរារាំងសភាវៈអាក្រក់ដូចជាចិន រុស្ស៊ី និងអ៊ីរ៉ង់ទទួលជោគជ័យ។

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ជែង ហ្ស័ង បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ចិនគឺជាអ្នកកសាងសន្តិភាពពិភលោក ជាអ្នកចូលអ្នកចូលរួមចំណែកដល់ការអភិវឌ្ឍសកលលោក និងជាអ្នកការពារសណ្ដាប់ ធ្នាប់ពិភពលោកផងដែរ។

លោកបន្តថា សហគមន៍អន្តរជាតិបានដឹងយ៉ាងច្បាស់ថា អាម៉េរិកកំពុងធ្វើសកម្មភាពដូចម្ដេចនៅលើឆាកអន្តរជាតិ ពោលគឺអាម៉េរិកប្រកាន់ខ្ជាប់តែនយោបាយស្ដង់ដារ និងតម្កល់ផលប្រយោជន៍អាម៉េរិកមុនគេ ខណៈចិនបានគាំទ្រយ៉ាងពេញទំហឹងលើប្រព័ន្ធពហុភាគីនិយម៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner