ស្ត្រីអ្នកលក់ខោអាវម្នាក់ ចងកសម្លាប់ខ្លួនក្នុងតូបរបស់ខ្លួន នៅផ្សារដេប៉ូជាន់ទី១
ភ្នំពេញ៖ ស្ត្រីចំណាស់ម្នាក់ ដែលគេស្គាល់ថាជាអ្នកលក់ខោអាវ ត្រូវបានគេប្រទះឃើញចងកស្លាប់ក្នុងតូបលក់ខោអាវរបស់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោង១២និង០០នាទីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងតូបលក់ខោអាវផ្សារដេប៉ូជាន់ទី១ សង្កាត់ផ្សារដេប៉ូ១ ខនណ្ឌទួលគោក។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ អ្នកលក់បបរម្នាក់ដែលតែងតែ មកសួរគាត់ទិញបបរដូចរាល់ដង ស្រាប់តែប្រទះឃើញស្ត្រីរូបនោះចងកស្លាប់ក្នុងតូបលក់ខោអាវរបស់គាត់តែម្តង ទើបរាយការណ៍ទៅសន្តិសុខផ្សារ។ ប្រភពដែលបន្តទៀតថា ស្ត្រីដែលធ្វើបានចងកស្លាប់នេះ ជាស្ត្រីមេម៉ាយមានឈ្មោះ ស្វាយ សុខផល អាយុជាង៦០ឆ្នាំ មុខរបរជាអ្នកលក់ខោអាវ ស្នាក់នៅផ្ទះក្នុងសង្កាត់ផ្សារដេប៉ូ១ និងមានស្រុកកំណើតនៅស្រុកគិរីវង្ស ខេត្តតាកែវ។
គាត់មានកូន២នាក់ និងចៅ៣នាក់ក្នុងបន្ទុក។ ចំណែកប្រភពពីសមត្ថកិច្ចមិនទាន់បញ្ជាក់ឲ្យច្បាស់ណាមួយថា នេះជាករណីចងកសម្លាប់ខ្លួនពិតប្រាកដមែននោះ សមត្ថកិច្ចកំពុងសធ្វើការស្រាវជ្រាវ៕