អាវុធហត្ថខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ដោយទទួលបានពត៌មានពីប្រជាពលរដ្ឋ កម្លាំងជំនាញអាវុធហត្ថខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យ៥នាក់ (ស្រី១នាក់) ពាក់ព័ន្ធករណីគ្រឿងញៀន នៅវេលាម៉ោង៩និង៥៤នាទី ថ្ងៃទី២៧ ខែវិច្ចិកា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះគេទុកចោល ម្តុំសហគមន៍ស្មសាន ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

អាវុធហត្ថខណ្ឌច្បារអំពៅបានឲ្យដឹងថា ជនសង្ស័យ៥នាក់នេះមានទី១)ឈ្មោះ ឡេ ឡុងញូ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ទី២)ឈ្មោះ យ៉ វណ្ណធី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ ស្នាក់នៅ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ទី៣)ឈ្មោះ មុំ សុជា ហៅអាម៉ៅ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ទី៤)ឈ្មោះ រ៉ុង ពៅ ហៅហេង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងដែក ស្នាក់នៅមិនពិតប្រាកដ និងទី៥)ឈ្មោះ មុំ ស្រីមុំ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

ដោយឡែកវត្ថុតាងដកហូតរួមមាន ១)ក្រាមពណ៌សរថ្លាសង្ស័យមានសារធាតុញៀនចំនួន២៤កញ្ចប់តូច ២)ទូរសព្ទចំនួន០៤គ្រឿង(ខូចចំនួន០៣គ្រឿង) ៣)ដបសម្រាប់ជក់គ្រឿងញៀនចំនួន០១ ៤)នាឡិកាចំនួន០៣គ្រឿង(ខូចចំនួន០២គ្រឿង) និង៥)កាំបិតចុងស្រួចចំនួន០២ដើម។ បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner