រថយន្ត TOYOTA មួយគ្រឿងបើកមិនគោរពភ្លើងស្តុបចរាចណ៍បុករថយន្តស៊េរីទំនើប Lexus RX 570 ចំពេញទំហឹង បណ្តាលឲ្យរងការខូចខាត
ភ្នំពេញ: រថយន្តម៉ាក TOYOTA មួយគ្រឿងបើកបរមិនគោរពភ្លើងស្តុបចរាចណ៍នៅផ្លូវបំបែកជាបួនទៅបុករថយន្តស៊េរីទំនើបម៉ាក Lexus RX 570 ចំពេញទំហឹង បណ្តាលឲ្យរងការខូចខាត ហេតុការណ៍នេះ កើតឡើងកាលពីរវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវឧកញ្ញា ម៉ុង ឬទ្ធី កែងនិងផ្លូវហាយណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេឃេីញរថយន្តម៉ាក TOYOTA មួយគ្រឿង ពណ៌ស្លែ ពាក់ស្លាក់លេខ ភ្នំពេញ 2A-2203 ធ្វើដំណើរតាមបណ្តោយផ្លូវហាយណូយ ក្នុងទិសដៅពីរជើងទៅត្បូងក្នុងល្បឿនលឿន ស្រាប់តែមានរថយន្តម៉ាក Lexus RX 570 ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 2BB-3699 មួយគ្រឿងទៀតធ្វើដំណើរតាមបណ្តោយផ្លូវឧកញ្ញា ម៉ុង ឬទ្ធី ទិសដៅពីរលិចទៅកើតក្នុងល្បឿនយឺតល្មម លុះមកដល់ចំនុចផ្លូវបំបែកជាបួនត្រង់ស្តុប២៤ម៉ោងភ្លើងបៃតង់ក៏ឆ្លង់ស្តុបបន្តទៅមុខទៀត ដោយរថយន្តម៉ាក TOYOTA បើកមិនគោរពភ្លើងស្តុបចរាចណ៍ ក៏ជ្រុលចង្កូតទៅបុករថយន្តម៉ាក Lexus RX 570 ចំពីចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យរងការខូតខាតកំពឹតធ្វារខាងឆ្វេង រីឯរថយន្តម៉ាក TOYOTA ជាអ្នកបង្ករងការខូចខាតខាងផ្នែកខាងមុខ។ តែក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឲ្យមាននណាម្នាក់រងបួសនោះទេ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ឲ្យភាគីទំាងសង់ខាងសម្រប់សម្រួលគ្នាតែមិនត្រូវ ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅ ការិយាល័យ នគរបាល ចរាចរណ៍ ផ្លូវ គោក នៃ ស្នង ការ ដ្ឋាន នគរបាល រាជធានី ភ្នំពេញ រង ចាំ ដោះ ស្រាយ គ្នា នៅពេល ក្រោយ ៕ ដោយ: ឆៃ ហួត