រាជធានីភ្នំពេញ៖ ដំណើរចុះសួរសុខទុក្ខអតីតកីឡាករជម្រើសជាតិបាល់បោះកំពុងសម្រាកព្យាបាលជម្ងឺ
អត្ថបទដោយ៖
Kien Sereyvuth
ល្ងាចថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០
ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ស៊ានបូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជាបានអញ្ជើញដឹកនាំសហការីចុះសួរសុខទុក្ខលោក សុខ សំណាងអតីតកីឡាករជម្រើសជាតិបាល់បោះ ដែលកំពុងសម្រាកព្យាបាលជម្ងឺមហារីក នៅផ្ទះ ស្ថិតក្នុងសង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
នាឱកាសនោះឯកឧត្តម ក៏បានពាំនាំនូវថវិកាផ្ទាល់របស់ឯកឧត្តម ស៊ាន បូរ៉ាត និងលោកជំទាវចំនួន ២លានរៀល និងថវិការបស់លោកខេសុីបាណេតចំនួន ២០០$ មើម្បីជួយរំលែកការលំបាកក្នុងការព្យាបាលផងដែរ។