ខេត្តសៀមរាបប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ ថ្ងៃបុណ្យឯករាជ្យជាតិ និងកំណើតកងយោធពលខេមរភូមិន្ទ

អត្ថបទដោយ៖
Kien Sereyvuth

ថ្ងៃទី ០៩ វិច្ឆិកា គឺជាថ្ងៃប្រវតិ្តសាស្ត្រ របស់ប្រជាពលរដ្ឋកម្ពុជា ទទួលបាននូវឯករាជ្យ ក្រោមព្រះរាជបូជនិយកិច្ចរបស់ព្រះករុណាសម្តេច ព្រះនរោត្តម  សីហនុ  ព្រះបរមរតនកោដ្ឋ ពីអាណានិគមបារាំងសេស ហើយត្រូវបានថ្នាក់ដឹកនាំ មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋនៅទូទាំង ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី រំលឹកនូវខួបអនុស្សាវរីយ៍លើកទី៦៥ ថ្ងៃបុណ្យឯករាជ្យជាតិ០៩វិច្ឆិកា ១៩៥៣ និង  ០៩ វិច្ឆិកា ២០១៨ ទោះបីព្រះអង្គបានយាងចូលទិវង្គតក៏ពិតមែន តែស្មាតី ៩វិច្ឆិកា បានស្ថិតនៅជាប់ក្នុងក្រអៅបេះដូងប្រជានុរាស្ត្រខ្មែរស្តយើងគ្រប់រូបនូវស្នាព្រះហស្ថរបស់ព្រះអង្គដល់សង្គមខ្មែរទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ ប្រកបដោយព្រះបញ្ញាញាណ ដ៏ភ្លឺថ្លាគ្រប់កាលៈទេសៈ ដឹកនាំប្រទេសជាតិក្នុងសម័យសង្គមរាស្ត្រនិយម។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner