បើករោងចក្រ២បន្ថែមទៀត និងបង្កើតការងារជាង៨០០កន្លែង

ដោយ៖ ហាន បញ្ញា

មានក្រុមហ៊ុនចំនួន២បន្ថែមទៀតហើយគ្រោងនឹងវិនិយោគបង្កើតរោងកាត់ដេរ និងរោងចក្រដេរសម្ភារៈតុបតែងសម្រាប់រថយន្តដែលមានតម្លៃសរុប៤.៨លានដុល្លារដែលបង្កើតការងារ ៨៤២កន្លែង។ ការសម្រេចបោះទុនវិនិយោគនេះ គឺធ្វើឡើងនៅចំពេលនៃការរាលដាលកូវីដ១៩។ ក្រុមហ៊ុនទី១គឺ“LUCKY UNIQUE ENTERPRISE CO., LTD.”  ហើយមានទីតាំងនៅភូមិបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ដោយឡែក“RAINBOW SUNWOOD MANUFACTURING CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្ភារៈតុបតែងសម្រាប់រថយន្ត ដូចជាស្រោមពូក កម្រាល ក្រណាត់គ្រប់រថយន្ត ជាដើម ដែលមានទីតាំងនៅភូមិចំណោទរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ការបង្កើតនេះ គឺជាកត្តាមួយបន្ថែមទៀតដើម្បីជួយបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ ក្នុងខណៈដែលកូវីដកំពុងរាតត្បាត៕

ads banner
ads banner
ads banner