សំណួរ និងសំណូមពរ​ចំនួន០៥ ដែលបានបកស្រាយបំភ្លឺ ក្នុងចំនោមសំណួរ និងសំណូមពរ​ចំនួន ២៩ ដែលទទួលបានពីអាជ្ញាធរដែនដី និងតំណាងប្រជាពលរដ្ឋបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្តីពីការទទួលព័ត៌មានសាធារណៈពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ នៅក្នុងស្រុកទឹកផុស

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅស្រុកទឹកផុស មានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្តីពីការទទួលព័ត៌មានសាធារណៈរបស់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋរបស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី២ ដើម្បីស្វែងរកដំណោះស្រាយទុក្ខកង្វល់ របស់ប្រជាពលរដ្ឋមួយចំនួនដែលជាកង្វះខាតរបស់អាជ្ញាធរដែនដីបំរើគាត់មិនបានល្អកន្លងមក ក្រោមអធិបតីភាព លោកជំទាវ ដោក សុទ្ធាប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ប៉ាល់ យឿន អភិបាលខេត្តកំពង់ឆ្នាំង។

នៅក្នុងវេទិកាផ្សព្វផ្សាយនោះផងដែរក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង  ស្រុក គណៈអភិបាលស្រុកទឹកផុស ប្រធាន អនុប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ប្រធាការិយាល័យជំនាញ អង្គភាពជុំវិញស្រុក អាជ្ញាធរដែនដី និងប្រជាពលរដ្ឋមកពីឃុំក្នុងស្រុកទឹកផុស សរុបមានចំនួន ២៥៦នាក់ ស្រី ៥២នាក់ ។

លោកជំទាវ ប៉ាល់ យឿន អភិបាល​រង​ខេត្ត​កំពង់​ឆ្នាំង បានជម្រុញឱ្យអាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរួមគ្នាដោះស្រាយឱ្យបាននូវសំណូមពរ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋដូចជា៖ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់( ភូមិ ឃុំ មានសុវត្តិភាព និងបញ្ហាចរាចរណ៍), ការអភិវឌ្ឍន៍  ភូមិ ឃុំ, ការផ្តល់សេវាសាធារណៈ ថ្នាក់ក្រោមជាតិ ក្នុងភូមិ ឃុំ ស្រុក, ការគ្រប់គ្រងសោភ័ណ្ឌភាព អនាម័យ បរិស្ថាន។

អង្គវេទិកាបានទទួលនូវសំណូរ និងសំណូមពរ សរុបមានចំនួន  ២៩ បានបកស្រាយសំណួរដែលអាជ្ញាធរដែនដី និងតំណាងប្រជាពលរដ្ឋបានលើកឡើងក្នុងវេទិកាបានចំនួន ០៥សំណួរ និងសំណូមពរ នៅសល់ចំនួន ២៤សំណួរនិងសំណូមពរទៀតលោក​បានទទួលយកទៅពិនិត្យដោះស្រាយបន្ត ជាមួយអង្គភាពជំនាញដើម្បីសុំយោបល់ថ្នាក់លើបន្តពិនិត្យដោះស្រាយស្របតាមនិតិវិធីច្បាប់។

លោក​ជំទាវក៏បានជំរុញបន្តទៀតទៅដល់អ្នកម៉ៅការអគ្គីសនីក្នុងស្រុកទឹកផុសសូមជួយពិនិត្យការបំពាក់ខ្សែភ្លើង និងត្រូវធ្វើយ៉ាងណាអនុវត្តឱ្យបានតាមកិច្ចសន្យាជៀសវាងមានការថ្នាំងថ្នាក់ពីអ្នកប្រើប្រាស់។  ជម្រុញដល់អាជ្ញាធរ ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ។

លោក​ជំទាវ ប៉ាល់ យឿន បានមានប្រសាសន៍បិទអង្គវេទិកានាពេលនោះដោយបានបញ្ជាក់ថា​៖ រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរដល់​ប្រជាពលរដ្ឋ​ជានិច្ច ហើយរដ្ឋាភិបាល មិនចង់អោយប្រជាពលរដ្ឋមានជីវភាពក្រីក្រនោះទេ ទាំងកម្មករ កម្មការិនី មន្ត្រីរាជការ ប៉ុន្តែការដោះស្រាយផ្អែកទៅលើកំណើនសេដ្ឋកិច្ចជាតិ ដូច្នេះប្រជាពលរដ្ឋត្រូវតែមាន ជំនឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ ជានាយករដ្ឋមន្រ្តី ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner