នាយករដ្ឋមន្ត្រីវៀតណាមអះអាងថា រដ្ឋាភិបាលបានកំណត់គោលដៅកំណើនសេដ្ឋកិច្ច ៦,៨% ក្នុងឆ្នាំ២០១៩

វៀតណាម៖ ថ្លែងអំឡុងប្រជុំសភា នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បាននិយាយថា ទំហំវិនិយោគផ្ទាល់ចូលមកវៀតណាម ក្នុងឆ្នាំ២០១៨នេះ នឹងទំនងជាងកើនដល់១៨ពាន់លានដុល្លារអាម៉េរិក។ លោកថា ប្រទេសលោកមានមហិច្ឆតារក្សាអត្រាផរណា នៅ៤ភាគរយ នៅឆ្នាំ២០១៩។ ក្នុងកិច្ចប្រជុំកាលពីដើមសប្តាហ៍កន្លងទៅនេះ លោកបន្ថែមទៀតថា វៀតណាមកំពុងកំណត់គោលដៅកំណើនសេដ្ឋកិច្ច ចន្លោះពី ៦,៦% ដល់ ៦,៨% នៅក្នុងឆ្នាំ២០១៩។ យ៉ាងណាក៏ដោយ លោកថា នៅមានសម្ពាធលើអត្រាផរណា ដោយសារតែតម្លៃប្រេងឆៅ និងអគ្គិសនីឡើងខ្ពស់ជាងមុន ខណៈដែលថ្លៃសេវាកម្មសុខាភិបាលនិងអប់រំក៏កើនឡើងដែរ។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា «វៀតណាម នឹងបន្តពង្រឹងសេដ្ឋកិច្ចម៉ាក្រូរបស់ខ្លួន ទប់ស្កាត់អតិផរណាឲ្យមានស្ថិរភាពបន្ថែមទៀត លើកកម្ពស់ផ្នែកពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ច»៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner