ថ្នាក់ដឹកនាំគណបក្សខេត្ត និងរដ្ឋបាលខេត្តបាត់ដំបង បាន អញ្ជើញដាក់កម្រងភួងផ្កា បង្សុកូលជូនដល់វីរៈយុទ្ធជនស្នេ ហាជាតិ ដែលតម្កល់នៅវិមានសពសរុប១.៧០៦ធាតុ និង ចូលរួមកាន់វេណ្ឌបិណ្ឌទី១២នៅវត្តដំរីស ក្រុងបាត់ដំបង

អត្ថបទដោយ៖
Kien Sereyvuth

  នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នំា២០១៨នេះ ថ្នាក់ដឹកនាំសំខាន់ៗ នៃគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង ដឹកនាំដោយឯ.ឧច័ន្ទ សុផល ប្រធានគណបក្សខេត្ត និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ឯ.ឧ អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ថ្នាក់ដឹកនាំស្ថាប័ន មន្ទីរ អង្គភាពនានា ជាពិសេស មន្ត្រីរាជការនៅជុំវិញខេត្ត បានចូលរួមគោរពវិញ្ញាណក្ខ័ន្ឌសពវីរៈយុទ្ធជន យុវនារី និងកម្មាភិបាលស្នេហាជាតិ ដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងការរំដោះប្រទេសជាតិ ពី របបប្រល័យពូជសាសន៍ប៉ុលពត ដែលបានកាប់សម្លាប់ប្រជាជនរាប់លាននាក់ រយៈពេល(៣ឆ្នាំ៨ខែ២០ថ្ងៃ) គឺ។

       នៅក្នុងឱកាសប្រារព្ធវិញ្ញាណក្ខ័ន្ធផ្នូរសព វីរៈយុទ្ធជនស្នេហាជាតិ ដែលស្ថិតនៅក្នុងបរិវេណនៃវិមានរំលឹកគុណយុទ្ធជនស្នេហាជាតិ ក្នុងភូមិសាស្ត្រសង្កាត់ព្រែកព្រះស្តេច ក្រុង-ខេត្តបាត់ដំបង ក៏មានដាក់កម្រងភួងផ្កា អុជទៀនធូប និងគោរពអតីតផ្នូរសព ព្រមទាំងបាននិមន្តព្រះសង្ឃបង្សុកូល ប្រគេននូវទេយ្យទាន ទេយ្យវត្ថុ ដល់ព្រះសង្ឃ ដើម្បីឧទ្ទិសនូវកុសលផលបុណ្យ ដែលកើតមាននៅថ្ងៃនេះ ជូនដល់វិញ្ញាណក្ខ័ន្ឌសព ដែលបានតម្កល់នៅទីនេះ ១៧០៦ធាតុសព។

        បន្ទាប់ពីគោរពវិញ្ញាណក្ខ័ន្ធសពរួចរាល់សព្វគ្រប់ ក្នុងឱកាសព្រឹកថ្ងៃដដែលនេះថ្នាក់ដឹកនាំកំពូលសំខាន់ៗរបស់ខេត្តបាត់ដំបង រួមមាន ឯ.ឧប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ឯ.ឧប្រធានក្រុមប្រឹក្សាខេត្តនិងឯ.ឧ អភិបាលខេត្តបាត់ដំបងក៏បានអញ្ជើញចូល រួមពិធីកាន់វេនបិណ្ឌទី១២ ក្នុងវត្ត “ស្វេត្រឆ័ត្រកុញ្ជរជ័យ” ហៅ”វត្តដំរីស”ផងដែរដោយនាំយកនូវទេយ្យទានទេយ្យវត្ថុរួម និងបច្ច័យផ្ទាល់រៀងខ្លួនៗ ដើម្បីចូលរួម នៅក្នុងពិធីវេន កាន់បិណ្ឌទី១២នៅក្នុងវត្តដំរីស ព្រមទាំងបានស្តាប់នូវព្រះធម្មទេសនានិ ងអញ្ជើញរាប់បាត្រក្នុងពិធីនេះ ដើម្បីបញ្ចប់កម្មវិធីបុណ្យ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner