សាលារាជធានីភ្នំពេញបានបញ្ចេញរថយន្តក្រុងថ្មីចំនួន ១០ គ្រឿងដឹកកម្មកររោងចក្រទៅលេងស្រុកកំណើត

អត្ថបទដោយ៖
Kien Sereyvuth

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាអោយមន្ត្រីសាធារណការនិងដកឹិជញ្ចូនបញ្ចេញរថយន្ត bus  ថ្មីចំនួន ១០ គ្រឿងក្នុងគោលបំណងដឹកជញ្ជូនបងប្អូនកម្មករទៅលេងនៅឯស្រុកកំណើតក្នុងខណះពេលបុណ្យភ្ជំបិណ្យបានខិតជិតចូលមកដល់។ ហើយទីតាំងដែលរថយន្តចតចាំទទួលបងប្អូននៅចំណុចផ្លូវ ៦០ ម៉ែត្រទល់ខាងមុខក្រុមហ៊ុន ( ម៉ែកសឺដេស ) ក្នុងខណ្ឌមានជយ័ នាព្រឹកថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ។
   នៅក្នុងកម្មវិធីដឹកជញ្ជូននេះគឺធ្វើឡើងក្នុងគោលបំណងដឹកជញ្ជូនបងប្អូនកម្មករទៅលេងនៅឯស្រុកកំណើតដោយឥតគិតលុយចាប់តាំងពីថ្ងៃទី ៦ ខែឆ្នាំដដែលរហូតដល់ថ្ងៃទី១១ ទើបបញ្ចប់ជាស្ថាពរនេះក៏ជាការរួមចំណែកមួយដែរក្នុងការកាត់បន្ថយនៅភាពក្រីក្រក្នុងជីវភាពរបស់បងប្អូនកម្មកររោងចក្រផងដែរ។ ម្យាងទៀតថវិកាដែលបានសេសសល់គឺគេអាចយកទៅចែកជូនដល់ឪពុកម្តាយបងប្អូនមិងមាផងដែរក្នុងក្តីនឹករលឹក  ។
   ក្រុមបងប្អូនកម្មករលោកបានបញ្ជាក់ប្រាប់ អប្សរា នាព្រឹកនេះថា ពួកគាត់មានសេចក្តីរីករាយឥតឧបមាដោយបានឃើញថ្នាក់ដឹកនាំលោកមានការគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនកម្មករគ្រប់កាលះទេសះ។ មានជាអាទិសម្តេចតេជោ  និង លោកអភិបាលរាជធានីភ្នំពេញជាដើមជាចុងក្រោយពួកគាត់បានលើកដៃបួងសួងនិងជូនពរដល់សម្តេច និងលោក អភិបាលរាជធានីភ្នំពេញជួបប្រទះនៅសេចក្តីសុខគ្រប់ប្រការដើម្បីបន្តការដឹកនាំនិងការពារផលប្រយោជន៏ដល់ពួកគាត់តរៀងទៅ ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner