រថយន្តឡិសស៊ីស RX300 ស្លាកលេខភ្នំពេញ​ 2AQ-0032 បើកចុះពីស្ពាន​អាកាសក្បាលថ្នល់ ជ្រុលទៅបុករថយន្ត៣គ្រឿង ខណៈពេលកំពុងកកស្ទះចរាចរណ៍!

អត្ថបទដោយ៖
Kien Sereyvuth

រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ត Lexus RX300 បើកចុះពីស្ពាន ទៅបុកពីក្រោយរថយន្ត CHEVROLET MINI ហើយរុញទៅបុកជាមួយនឹងរថយន្ត Highlander មួយគ្រឿងទៀត​ ហើយបន្តទៅបុកជាមួយនឹងរថយន្ត Lexus 570 ស៊េរីទំនើបមួយគ្រឿងទៀត បណ្ដាលឲ្យរថយន្ត​ CHEVROLET MINI ខ្ទេចផ្នែកខាងមុខយ៉ាងដំណំ​ រីឯរថយន្ត៣គ្រឿងទៀត រងការខូចខាតផ្នែកខាងមុខនិងខាងក្រោយយ៉ាងដំណំ​ផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៨:៤០នាទីយប់ ថ្ងៃសុក្រ​ ទី០៥ ខែតុលា ឆ្នាំ២០១៨នេះនៅត្រង់ចំណុចលើស្ពានអាកាសក្បាលថ្នល់ ដែលស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាក្សីនៅក្បែរកន្លែងកើតហេតុបានរៀបរាប់ប្រាប់អោយភ្នាក់ងារ​ TNN ដឹងថា នៅមុនពេលកើតហេតុ​ ខណៈពេលដែលចរាចរណ៍កំពុងមានការកក​ស្ទះ និង​មមាញឹក​ គេឃើញ រថយន្ត Lexus RX300 ពណ៍ស្ករ​ ពាក់ស្លាកលេខភ្នំពេញ​ 2AQ-0032 បើកបរដោយបុរសម្នាក់​ រួមដំណើរជាមួយប្រពន្ធនិងកូនតូចម្នាក់​ទៀត ធ្វើដំណើរក្នុងទិសដៅ​ ពីជើងទៅត្បូង ខណៈពេលបើកចុះពីលើស្ពាន ក៏ជ្រុលទៅបុកពីក្រោយរថយន្ត CHEVROLET MINI ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ​ 2AQ-3821 បើកបរដោយ​យុវតីរូបស្រស់២នាក់បងប្អូន ហើយរុញទៅបុកជាមួយនឹងរថយន្ត Highlander មួយគ្រឿងទៀត​ ពណ៍ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ​ 2AA-0164 បើកបរដោយបុរស៣នាក់ ហើយបន្តទៅបុកជាមួយនឹងរថយន្ត Lexus 570 ស៊េរីទំនើបមួយគ្រឿងទៀត (មិនចាំស្លាកលេខ​) បណ្ដាលឲ្យរថយន្ត​ CHEVROLET MINI ខូចខាត​ខ្លាំងជាងគេ គឺខ្ទេចផ្នែកខាងមុខយ៉ាងដំណំ​ រីឯរថយន្ត៣គ្រឿងទៀត រងការខូចខាតផ្នែកខាងមុខនិងខាងក្រោយបន្តិចបន្តួចដែរទេ។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុជួយសម្រួលចរាចរណ៍​ រួចអោយភាគីរថយន្តទាំង៤គ្រឿង​ បើកចុះមកអែបក្បែរចិញ្ចើមផ្លូវ​ ដើម្បីដោះស្រាយគ្នាមួយជំហានសិន ព្រោះចរាចរណ៍កំពុងមានការកក​ស្ទះ និង​មមាញឹក​ យ៉ាងខ្លាំង ដោយមិនចង់វែងឆ្ងាយ​ និងមិនខូចខាតអ្វីធ្ងន់ទេ​ ម្ចាស់រថយន្ត​ស៊េរីទំនើប Lexus 570 ក៏បានបន្តដំណើរទៅមុខបាត់ទៅ​ (ដោយមិនទាមទារសំណងអ្វីនោះទេ)។

ក្រោយមកនៅសល់រថយន្តរងគ្រោះ២គ្រឿងទៀត បានហៅ​តំណាងនិងបងប្អូនមកជួយ​ធ្វើការ​ចរចារ និងដោះស្រាយគ្នា ជិតកន្លះម៉ោង​រួចមក​ បុរសដែលជាម្ចាស់រថយន្ត​ Lexus RX300 បង្កហេតុនោះ បានព្រមសងថ្លៃខូចខាតទៅកាន់រថយន្ត Highlander និងធានាយករថយន្ត CHEVROLET MINI ទៅជួសជុលអោយ ដើម្បីបញ្ចប់រឿង​ នៅកន្លែងកើតហេតុជាមួយគ្នា​ផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner