រថយន្តBMWស៊េរីទំនើបពាក់ស្លាកលេខភ្នំពេញ 2AA-3688 បើកបុកខឿនផ្លូវហើយបុកស្លាកសញ្ញាភ្លើងស្តុបរងការខូចខាតយ៉ាងដំណំ

អត្ថបទដោយ៖
Kien Sereyvuth

 រាជធានីភ្នំពេញ៖ រថយន្តម៉ាកBMWស៊េរីទំនើបមួយគ្រឿងបើកបរដោយបុរសម្នាក់សង្ស័យស្រវឹងផងនោះក៏បានបុកឡើងលើខឿនហើយបន្តទៅបុកស្លាកសញ្ញាភ្លើងស្តុបបាក់អស់មួយដើម ។

     ហេតុការណ៏នេះកើតឡើងការពីវេលាម៉ោង ០២និង៤៥នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃ សៅរ៏ ទី ០៦ ខែ តុលា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្សី សង្កាត់ មិត្តភាព ខណ្ឌ ៧មករា រាជធានីភ្នំពេញ (ម្តុំសួនក្តាន់ពីរ) ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយមិត្តភក្តិទំនងស្រវឹងបើករថយន្តម៉ាកBMWស៊េរីទំនើបពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AA-3688 បើកតាមបណ្តោយផ្លូវ R6 ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនដូចហោះឆ្លងកាត់ផ្លូវសហព័ន្ធរុស្សីក៏ជ្រុលទៅបុកឡើងលើខឿនរងការខូចខាតយ៉ាងដំណំនឹងបន្តទៅបុកបង្គោលស្លាកសញ្ញាភ្លើងស្តុបបាក់អស់មួយបង្គោលទៀតរីឯរថយន្តផ្ទុះពោងសុវត្ថិភាពទាំងអស់តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

     ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុស្ទូចយករថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរសចរណ៏ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner