ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រសួងអប់រំយុវជន និងកីឡា ជាមួយភាគីកូរ៉េ the lions clubInternational the Republic of Korea

ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រសួងអប់រំយុវជន និងកីឡា ជាមួយភាគីកូរ៉េ the lions clubInternational the Republic of Korea បានធ្វើឡើងនារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ម្សិលមិញនេះ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា ក្នុងគោលបំណងបង្កើតមជ្ឈមណ្ឌលបណ្តុៈបណ្តាលយុវជន នៅកន្លែងមួយចំនួនក្នុងប្រទេសកម្ពុជា ដោយចាប់ផ្តើមពីស្រុកកងមាស ខេត្តកំពង់ចាម។

ឯកឧត្តមបណ្ឌិត្យសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍ថាការបង្កើតមជ្ឈមណ្ឌលបណ្តុៈបណ្តាលយុវជននេៈ មានគោលបំណងទី១ ផ្តល់ឱកាសដល់យុវជនកម្ពុជាទទូលបាននូវការអប់រំ និងបណ្តុៈបណ្តាលវិជា្ជ ជីវៈប្រកបដោយសមធម៌ និងគុណភាព ទី២ លើកកម្ពស់សកម្មភាព អប់រំកាយ និងសុខភាពខាងស្មារតីសម្រាប់យុវជន  និងទី៣ លើកទឹកចិត្តយុវជនឲ្យមានគំនិតបង្កើតថ្មី ផ្សារភ្ជាប់នឹងសហគ្រិនភាព និងភាពជាអ្នកដឹកនាំ។ ក្នុង THE LIONS CLUBS INTERNATIONALTHE REPUBLiC  OF KOREA  និងរាប់រងការសាងសង់អគារមជ្ឈមណ្ឌលបណ្តុៈបណ្តា យុវជន ដែលមានទំហំ  50m គុណ និង 20m  ក្នុងតម្លៃប្រមាណ៧ម៉ឺនដុល្លារ ក្នុងឆ្នាំ២០១៨ ហើយនឹងសាងសង់២កន្លែង នៅឆ្នាំ២០១៩ និងបីកន្លែងទៀតនៅឆ្នាំ២០២០។ ការងារ និងចាប់ផ្តើមភ្លាមៗបន្ទាប់ពីចុៈអនុស្សារណៈរួច និងគ្រោងរួចរាល់នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៩។ ពិធីចុៈហត្ថលើអនុស្សារណៈយោគយល់គ្នានេះដែរ ភាគីកម្ពុជា មានឯកឧត្តម បណ្ឌិត្យសភាចារ្យហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា  និងភាគីកូរ៉េ មានលោក BAK WONTAI ដែលជាសាក្សី។ សូមបញ្ជាក់ថា ការបណ្តុៈបណ្តាលវិជ្ជាជីវៈ មានថែទាំក្មេង  ជួសជុលរថយន្ត ដែលសហការជាមួយសកលវិទ្យាល័យ SHIN HAN សកម្មភាពកីឡា តេក្វាន់ដូ ប៉េងប៉ុង និងវាយសី៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner