គំនរឈើលាក់ទុកក្នុងព្រៃ ជាច្រើនកន្លែង ត្រូវបានកម្លាំងការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ធ្វើការបង្ក្រាប និងប្រមូលយកមករក្សាទុក

អត្ថបទដោយ៖
Kien Sereyvuth

ព្រះវិហារ: គំនរឈើលេខ២ជាច្រើនកន្លែង ដែលឈ្មួញដឹកជញ្ជូនយកមកលាក់ទុកក្នុងព្រៃក្បែរភូមិ ត្រូវបានកំលាំងបរិស្ថានដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្នាក់ការតាកឹងបង្ក្រាបបាន។ ប្រតិបត្តិការនេះ ធ្វើឡើងរយៈពេលពេញមួយថ្ងៃ នាថ្ងៃទី២ ខែតុលា ឆ្នាំ ២០១៨ម្សិលមិញ ស្ថិតក្នុងភូមិកោងយ៉ោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោក វុន ធឿន ប្រធានការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្នាក់ការតាកឹង។ លោកបានបញ្ជាក់ថា ឈើទាំងអស់ជាប្រភេទក្តារ និងក្តារសន្លឹក មានប្រវែង២ម៉ែត្រ រហូតដល់៦ម៉ែត្រ។ ប៉ុន្តែនៅមិនទាន់ដឹងថាមានចំនួនប៉ុន្មានសន្លឹក និងប៉ុន្មានម៉ែត្រគូបនោះនៅឡើយទេ។ បច្ចុប្បន្ន ឈើទាំងអស់ កម្លាំងកំពុងធ្វើការប្រមូលដាក់រថយន្តដឹកជញ្ជូនយកទៅរក្សាទុកនៅការិយាល័យ ដែនជម្រកសត្វ ព្រៃគូលែនព្រហ្មទេព ស្នាក់ការតាកឹង រង់ចាំធ្វើការវាស់វែងនៅពេលក្រោយ។

ជាមួយគ្នានោះលោកក៏បានធ្វើការផ្ដាំផ្ញើ និងជំរុញទៅដល់អាជ្ញាធរ ក៏ដូចជាប្រធានសហគមន៍ការពារព្រៃឈើ ត្រូវចុះណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ជូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន ដោយមិនត្រូវឲ្យពួកគាត់ទទួលស្តុកឈើខុសច្បាប់នៅតាមផ្ទះ ដែលក្រុម ឈ្មួញទិញដាក់ផ្ញើទុក្ខ។ បើមិនដូច្នោះទេ នោះម្ចាស់ផ្ទះនឹងអាចប្រឈមមុខទៅនឹងផ្លូវច្បាប់ស្ដីពីការជួញដូរបទល្មើសធនធានធម្មជាតិ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner