ក្រុមហ៊ុនមកពីច្រើនប្រទេសចាប់ដៃគូវិនិយោគនឹងក្រុមហ៊ុនកម្ពុជានៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖
ក្រុមហ៊ុនបរទេសមកពីប្រទេសម៉ាឡេសុី ចិន ថៃ តំបន់ហុងកុងចាប់ដៃគូវិនិយោគនឹងក្រុមហ៊ុនលី អ៊ុតនី នីហរណ៍ អាហរណ៍ខូអិលធីឌីរបស់កម្ពុជានៅខេត្តបន្ទាយមានជ័យ ។
ក្រុមហ៊ុនទាំងនោះរួមមាន១- ហ្គ្រែន ហ្វត្រេស អិុនវេសមិុន ,ម៉ាឡេសុី( Grand Fortress Invesstment Ltd , Malasia) ។២- ក្រុមហ៊ុនឃ្យូអឹម អាយអេស ហ្វាយនែនសលហ្គ្រុប ,ហុងកុង (QMIS Financial Group, HongKong) , ។៣- ក្រុមហ៊ុនចូវីន មា៉ឃីតធីង អេសឌីអិន ប៊ីអេចឌី ,ម៉ាឡេសុី (JOWIN Martketing SDN BHD ,Malaysia ។ ៤-ក្រុមហ៊ុនហ្គូសេង អាយអិនសុី , ហុងកុង ចិន ( GUSHEN ,INC ) ។
លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យថ្លែងក្នុងពិធីចុះអនុស្សារណយោគយល់គ្នា(MOU) រវាងប្រតិភូនៃក្រុមហ៊ុនទាំងនោះនាសាលាខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៨ខែកញ្ញាថា : រដ្ឋបាលខេត្តសូមស្វាគមន៍និងត្រៀមលក្ខណ:រួចហើយក្នុងការលើកទឹកចិត្ត គាំទ្រ សម្របសម្រួលនិងការពារផលប្រយោជន៍វិនិយោគរបស់ក្រុមហ៊ុននៅលើទឹកដីខេត្តបន្ទាយមានជ័យ។
លោកនិយាយបន្តថា : ទុនតិចឬច្រើនក្នុងការវិនិយោគមិនសំខាន់នោះទេ ប៉ុន្តែចាំបាច់ជាងនេះ គឺម្ចាស់និងបុគ្គលិកក្រុមហ៊ុនទាំងនោះត្រូវផ្តល់ភាពជឿទុកចិត្តនិងសហការគ្នាប្រកបដោយការយកចិត្តទុកដាក់និងទទួលខុសត្រូវ។
លោកបានលើកសក្តានុពលលើវិស័យសេដ្ឋកិច្ចសំខាន់ៗក្នុងខេត្ត ដើម្បីអោយប្រតិភូក្រុមហ៊ុនសិក្សានិងពិនិត្យលទ្ធភាពមកបណ្តាក់ទុនវិនិយោគ។ ក្នុងនោះ ការចាប់ដៃគូវិនិយោគជាមួយក្រុមហ៊ុនលី អ៊ុតនីនីហរណ៍ អាហរ័ណ ជាក្រុមហ៊ុនជើងចាស់និងរឹងមាំមួយក្នុងខេត្តនេះ ខេត្តជឿថានឹងជោគជ័យ។
អ្នកស្រីគ្រីស្ទីណា ទីប្រឹក្សាលោកដាតុ ស្រីទីង អគ្គនាយកក្រុមហ៊ុនហ្គ្រែន ហ្វត្រេស អិុនវេសមិុន ,ម៉ាឡេសុីនិយាយថា: បណ្តាក្រុមហ៊ុនដែលមកនេះ នឹងទាក់ទាញក្រុមហ៊ុន៥០ទៀត ដែលមានទឹកប្រាក់៥កោដិដុល្លាសរអាមកវិនិយោគលើវិស័យធនាគារ ហិរញ្ញវត្ថុ សំណង់ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម សណ្ខាគារទំនើប ភោជនីដ្ឋាន អភិវឌ្ឍន៍ធនធានមនុស្ស…នៅខេត្តបន្ទាយមានជ័យ ,នៅខេត្ត រាជធានីដទៃទៀតនៅកម្ពុជានិងនៅប្រទេសក្នុងតំបន់។
ចំណែកលោកដាតូ ស្រីជីន (Mr Dato Sri Chin) អគ្គនាយកក្រុមហ៊ុនឃ្យូអឹមអាយអេស ហ្វាយនែនសលហ្គ្រុប (QMIS Financial Group, HongKong) និយាយថា: ក្រុមហ៊ុននេះមានដៃគូនិងបុត្រសម្ព័ន្ធ៩ក្រុមហ៊ុនទៀត ហើយនឹងបណ្តាក់ទុននៅលើដីរបស់ក្រុមហ៊ុនលី អ៊ុតនី(នៅក្រុងប៉ោយប៉ែតនិងស្រុកម៉ាឡៃ) ក្នុងទឺកប្រាក់ប្រមាណ៨០០លានដុល្លាសរអាលើវិស័យខាងលើ។
តមកក្រុមហ៊ុនទាំង៥ គឺ ១- ក្រុមហ៊ុនលី អ៊ុតនីនីហរណ៍ អាហរ័ណ ខុអិលធីឌី (Ly Utmy ImportExport Co.,Ltd) ២- លោកដាតុ ស្រីទីង (Mr Dato Sri Ting ) អគ្គនាយកក្រុមហ៊ុនហ្គ្រែន ហ្វត្រេស អិុនវេសមិុន ,ម៉ាឡេសុី ។៣- លោក ដាតូ ស្រិុជិន ( Mr Dato Sri Chin) អគ្គនាយកក្រុមហ៊ុនឃ្យូអឹមអាយអេស ហ្វាយនែនសលហ្គ្រុប, ហុងកុង ជាដើមបានចុះអនុស្សារណ:យោគយល់គ្នា(MOU) ដើម្បីបណ្តាក់ទុនវិនិយោគជាមួយក្នា។
បន្ថែមថាប្រតិភូក្រុមហ៊ុនបរទេសទាំងនោះ បានចុះទៅពិនិត្យទីតាំងដិរបស់ក្រុមហ៊ុនលីអ៊ុតនី នីហរ៍ណ អាហរ៍ណនៅក្រុងប៉ោយប៉ែតនិងស្រុកម៉ាឡៃ ។ ហើយចុងក្រោយ លោក លី អ៊ុតនី និងក្រុមការងារបានជូនដំណើរនិវត្តន៍របស់ប្រតិភូតាមច្រកព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ជាកន្លែងដែលភ្ញៀវនេះបានអញ្ជើញមកដែរ ៕