ប្រធានាធិបតីអ៊ីរ៉ង់អះអាងថា អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចដើម្បីជួបចរចា បើសិនសហរដ្ឋអាម៉េរិកសូមទោសរឿងដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥

អ៊ីរ៉ង់៖ អ៊ីរ៉ង់អាចនឹងបើកកិច្ចចរចាឡើងវិញជាមួយសហរដ្ឋអាម៉េរិក បើសិនជាទីក្រុងវ៉ាស៊ីនតោនយល់ព្រមសូមទោស និង ផ្ដល់សំណងចំពោះការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ នេះបើតាមការអះអាងរបស់ប្រធានាធិប តីអ៊ីរ៉ង់លោក ហាស្សាន់ រូហានី និងចុះផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ។

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាម៉េរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំ២០១៨ ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញ ដោយចោទថា ទីក្រុងតេហេរ៉ង់មិនបានអនុវត្តន៍គ្រប់គ្រាន់តាមកិច្ចព្រមព្រៀង ពាក់ព័ន្ធនឹងកម្មវិធីមីស៊ីល និងការបង្កើនឥទ្ធិពលនៅក្នុងតំបន់មជ្ឈិមបូព៌ា ។

ថ្លែងនៅក្នុងសុន្ទរកថាមួយផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍រដ្ឋ នៅថ្ងៃពុធម្សិលមិញ លោក ហាស្សាន់ រូហានី បានសង្កត់ធ្ងន់ថា យើងដឹងច្បាស់ថា សហរដ្ឋអាម៉េរិកអំពាវនាវឱ្យយើងត្រឡប់មករកតុចរចា គ្រាន់តែជាការនិយាយឱ្យតែបាន និងភូតកុហកតែប៉ុណ្ណោះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner