យោធាអូស្ត្រាលីប្រមាណ១ពាន់នាក់ នឹងត្រូវដាក់ពង្រាយនៅរដ្ឋវិចតូរៀ ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាតត្បាត COVID-19

អត្ថបទដោយ៖
Kien Sereyvuth

អូស្រា្តលី៖ យោធាអូស្ត្រាលីនៅថ្ងៃព្រហស្បតិ៍នេះប្រកាសថា ខ្លួននឹងបញ្ជូនកងទ័ពប្រមាណ១ពាន់នាក់ទៅកាន់ទីក្រុងមែលប៊ន រដ្ឋវិចតូរៀ ដើម្បីទប់ស្កាត់ការផ្ទុះជំងឺឆ្លង COVID-19 ធ្ងន់ធ្ងរឡើងវិញ ឬ រលកទី២ នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោកស្រី លីនដា រៃណូលដ៍ បានបញ្ជាក់ថា កងទ័ពប្រមាណ១ពាន់នាក់នឹងត្រូវបញ្ជូននៅដាក់ពង្រាយនៅទីក្រុងរបស់រដ្ឋវិចតូរៀ ក្នុងនោះ៨៥០នាក់នឹងជួយត្រួតពិនិត្យអ្នកដំណើរបរទេស ដែលកំពុងស្ថិតនៅមណ្ឌលត្រួតពិនិត្យសុខភាព ឬសណ្ឋានគារ ខណៈយោធាដែលនៅសល់នឹងទៅឈរនៅតាមមណ្ឌលធ្វើតេស្តរក COVID-19 ។

ការបញ្ជូនយោធាខាងលើនេះ ត្រូវបានធ្វើឡើងស្របពេលដែលបច្ចុប្បន្ននេះរដ្ឋ វិចតូរៀ ទាំងមូល កំពុងតែមានការព្រួយបារម្ភខ្លាំងឡើងៗ អំពីការផ្ទុះជំងឺឆ្លង COVID-19 រលកទី ២ ដោយសារតែមួយសប្តាហ៍ចុងក្រោយនេះ ករណីឆ្លងរហូតដល់ទៅ១៥០ករណីថ្មីៗទៀតត្រូវបានរកឃើញ ខណៈនៅទីក្រុងមែលប៊នមានការផ្ទុះករណីឆ្លងជាចង្កោមរួចមកហើយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner