អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៤៨ម៉ឺននាក់ និងជាសះស្បើយជាង៥.១លាននាក់

អត្ថបទដោយ៖
Kien Sereyvuth

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩លាន៥២ម៉ឺន៥ពាន់៩៧៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤៨ម៉ឺន៤ពាន់៩២៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥លាន១៧ម៉ឺន៤ពាន់៧០១នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។

ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖

១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៤៦ម៉ឺន៣ពាន់២៧១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១២ម៉ឺន៤ពាន់២៨១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៤ម៉ឺន៦០៥នាក់ ។

២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន១៩ម៉ឺន២ពាន់៤៧៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ម៉ឺន៣ពាន់៨៧៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦៤ម៉ឺន៩ពាន់៩០៨នាក់ ។

៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៦០ម៉ឺន៦ពាន់៨៨១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨ពាន់៥១៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៦ម៉ឺន៨ពាន់៨២២នាក់ ។

៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៤៧ម៉ឺន២ពាន់៩៨៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៤ពាន់៩០៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៧ម៉ឺន១ពាន់៦៨៨នាក់ ។

៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់៣០ម៉ឺន៦ពាន់៨៦២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៣ពាន់៨១នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner