បឹងចំនួន៤មានផ្ទៃដីស្មើ២៧១ហិកតាត្រូវបានដាក់បញ្ជូនជាសម្បត្តិរដ្ឋ និងកំពុងបន្តទៅកំណត់បឹងមួយចំនួនទៀតនៅស្រុកស្អាង

ខេត្តកណ្តាល៖ ដោយសង្កេតឃើញពីការយកចិត្តទុកដាក់​របស់រដ្ឋបាលខេត្ត​ ដោយឡែករដ្ឋបាលស្រុកស្អាងបានគិតគូរដល់ប្រជាពលរដ្ឋ​ ដោយបានចុះកំណត់រក្សាទុកបឹងជាទ្រព្យសម្បត្តិសាធារណ:ក្នុងភូមិសាស្ត្រស្រុកស្អាងជាច្រើនផងដែរ។ ការចុះកំណត់នេះធ្វើឡើងក្រោយពីមានការណែនាំរបស់គណអភិបាលខេត្តកណ្តាល និងគណអភិបាលស្រុកស្អាងផងដែរ។

លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាងបានប្រាប់ឲ្យដឹងថា ដើម្បីអនុវត្តន៍តាមការណែនាំរបស់លោកអភិបាលខេត្តកណ្តាល ដែលយកចិត្តទុកដាក់ពីការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងស្រុកស្អាងក៏ដូចជាប្រជាពលរដ្ឋទូរទាំងខេត្តកណ្តាល កំពុងប្រកបរបរនេសាទ និងកសិកម្មនានា និងបានចុះកំណត់បឹងមួយចំនួនដូចជា ៖ បឹងត្នោតមានចំនួន៨៣ហិកតា​ បឹងទឹកជោជាង១១ហិកតា​ បឹងទទឹងថ្ងៃជាង៤១ហិកតា និង​បឹងរានមានជាង១៣៦ហិកតា​ បានចុះបញ្ជីជាទ្រព្យសម្បត្តិរបស់រដ្ឋរួចហើយ​ និងកំពុងចុះបន្តដើម្បីទៅកំណត់បឹងមួយចំនួនទៀតផងដែរ។

លោកបានបន្តថា ការចុះកំណត់នេះ បន្ទាប់ពីបានទទួលមតិដឹកនាំពីឯកឧត្តមអភិបាលខេត្តកណ្តាល​ កាលពីថ្ងៃទី២១ ខែមិថុនាកន្លងមកនេះ​ អាជ្ញាធរស្រុកបានចុះទៅដកបង្គោលដែលបានបោះក្នុងបឹង៥០០មានចំនួនរហូតដល់ជាង២៧០បង្គោលដោយមាន ជនខិលខូចបានទន្ទ្រានកាន់កាប់ដីសាធារណ:របស់រដ្ឋ​ ដោយត្រូវរក្សាទុក្ខដីបឹងទាំងនោះទុកជាសម្បត្តិសាធារណ:ចំនួនប្រហែល៤០០ហិកតា និងបន្តដល់អាងទឹកយុវជនប្រហែល១០០ហិកតា​  ដែលជនមួយចំនួនបានបោះចូលធ្វើឲ្យអាជ្ញាធរឈឺក្បាល​។
លោកបានបន្តថា ករណីនេះធ្វើឲ្យប៉ះពាល់ដល់អ្នករំលោភកាន់កាប់ទាំង​នោះមិនសប្បាយចិត្ត​ រួចបានប្រើគ្រប់វិធីរិះគុណអាជ្ញាធរទាំងមិនសមហេតុផលផ្សេងៗដល់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធដែលបានការអនុវត្កលើការងារ​នេះ។

ដោយឡែកប្រជាអ្នកនេសាទនៅស្រុកស្អាងមានការសប្បាយចិត្ត និងសាទរដល់អាជ្ញាធរដែលបានយកចិត្តទុកដាក់ដល់ពលរដ្ឋក្រីក្រពួកគាត់ជាអ្នកប្រកបបរបរនេសាទនោះ ព្រោះបឹងរដ្ឋគឺជាអាយុជីវិតរបស់ពួកគាត់បើសិនជាបាត់បង់ទៅ គឺជីវិតគ្រួសារគាត់មូលត្រូវប្រឈមបញ្ហាជាច្រើនផងដែរ  កូនៗអាចឈប់ពីការសិក្សាឬក៏ឈានទៅធ្វើជាពលករឆ្លងដែន និងបានសំណូមពរដល់រដ្ឋបាលស្រុកមេត្តាជួយបន្តចុះទៅកំណត់ដែនបឹងរដ្ឋមួយចំនួនទៀតដែលនៅសេសសល់ ដែលក្រុមឈ្មួញខិលខូចកំពង់ទន្ទ្រានកាន់កាប់នោះ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner