រដ្ឋបាលខេត្តបាត់ដំបង បានព្រមាននឹងចាត់វិធានការច្បាប់ដោយមិនលើកលែង ចំពោះជនណាដែលបានជីកបំផ្លាញនូវប្រព័ន្ធធារាសាស្ត្រដើម្បីយកទឹកពីប្រព័ន្ធប្រឡាយទំនប់កង្ហត ដោយគ្មានការអនុញ្ញាត

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានជំរុញឲ្យមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង ត្រូវតែពន្លឿនក្នុងការបង្កើតនូវសហគមន៍ប្រើប្រាស់ទឹក នៅក្នុងស្រុកសង្កែនិងស្រុកមោងឫស្សី ឲ្យបានមុនរដូវប្រាំង នាពេលខាងមុខនេះ និងបណ្តាទីកន្លែងដែលនៅសេសសល់ដទៃផ្សេងទៀត។ ជាមួយគ្នានេះ មន្ទីរត្រូវធ្វើផែនការក្នុងការបង្កើតសហគមន៍អ្នកប្រើប្រាស់ទឹកឲ្យទាន់នៅខែប្រាំងនេះ ដើម្បីចៀសវាងពីការបើកទឹកខែប្រាំងដោយភាពអនាធិបតេយ្យ ដែលវានាំឈានដល់ការបង្ករឿងរ៉ាវជម្លោះកើតឡើងជាថ្មីបន្ថែមទៀត។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner