យុវជនម្នាក់ស្រវឹងស្រាចុះហែលទឹកលេង បណ្តាលឲ្យលង់ស្លាប់​

ភ្នំពេញៈ​ យុវជនម្នាក់ចំណោមបក្ខពួកជាង១០នាក់ បាននាំគ្នាទៅផឹកសីុនៅកញ្ចុសក្នុងភោជនីយ៍ដ្ឋានមួយកន្លែងនៅ​ សង្កាត់ព្រៃ​ស​ ខណ្ឌដង្កោ​ ហើយពេល​ស្រវឹងចុះលេងទឹកលង់លិចបាត់​និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង​ ២នឹង​៣០​នាទី​ រសៀលថ្ងៃទី​ ១៩​ ខែ​សីហា​ ឆ្នាំ​ ២០១៨​ ។

តាមការរៀបរបស់មិត្តភ័ក្រយុវជនរងគ្រោះ បានឲ្យដឹងថាមុនពេលកើតហេតុពួកគេបាន​នាំគ្នាអង្គុយផឹកសីុអស់ស្រាបៀជាច្រើន​ ហើយពេលផឹកស្រវឹងហើយនោះ​ ជនរងគ្រោះបានសុំមិត្តភ័ក្តិរដើរលេងតាមវាលស្រែក្បែរទីតាំងកើតហេតុ​ លុះដល់ម៉ោងកើតហេតុស្រាប់តែរូបគេបានលោតចុះទៅក្នុងទឹករណ្តៅដីដែលមានជម្រៅជាង១០ម៉ែត្រ​ ដើម្បីហែលមកកាន់កញ្ចុកដែលខ្លួនអង្គុយវិញ​ ប៉ុន្តែពេលហែលដល់ពាក់កណ្តាលរណ្តៅដីជនរងគ្រោះក៏បានស្រែកឲ្យមិត្តភ័ក្តិជួយ។ ភ្លាមៗនោះមិត្តភ័ក្តិក៏បាននាំគ្នាលោតទៅជួយដែលប៉ុន្តែជនរង​ គ្រោះ​បានលិចបាត់ទៅហើយ​។

សមត្ថកិច្ចបានឲ្យដឹងថាសពយុវជនដែលលង់ទឹករណ្តៅដីស្លាប់ខាងលើមានឈ្មោះ​ ឈឿន​ ​ដាវុទ្ធ​ អាយុ១៧​ ឆ្នាំ​ ស្នាក់នៅភូមិដំណាក់ធំ​ សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ សមត្ថកិច្ចបន្តថាក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញកោសល្យវិច័្ចយចុះមកដល់ទីតាំងកើតហេតុ​ នឹងកំពុងស្វែងរកសពដែលលិចក្នុងរណ្តៅដី​ ដើម្បីពិនិត្យជាក់ស្តែង​៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner