កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាមុខសញ្ញាឆក់ទ្រព្យសម្បត្តិពលរដ្ឋយ៉ាងសកម្មក្នុងរាជធានី

ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ កម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីចំនួន៤ករណីកន្លងមក។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានប្រាប់អ្នកយកព័ត៌មាន ទូរទស្សន៍អប្សារាប៉ុស្ដិ៍លេខ១១ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ឲ្យដឹងថា កម្លាំងនគរបាលជំនាញរបស់លោក បានបន្តស្រាវជ្រាវឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ៣នាក់ នៅចំណុចក្នុងមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិ) ចំនួន ០៤ ករណី។

 

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យទី១)ឈ្មោះ ណេត ដារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ជាងផ្សារដែក ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជនសង្ស័យទី២)ឈ្មោះ លី សក្ករ៉េត ហៅ ហ្សាន ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះលេខ១៩៩៥ ផ្លូវលំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងជនសង្ស័យទី៣)ឈ្មោះ ជិន កុសល ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យទួលទំពូង ស្នាក់នៅផ្ទះលេខ២៣៤ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។

ដោយឡែកវត្ថុតាងជាមធ្យោបាយធ្វើសកម្មភាពមានម៉ូតូចំនួន២គ្រឿង ទី១ម៉ូតូម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខ ១FG-៧១៨១ ចាប់យកពីឈ្មោះ ណេត ដារិទ្ធ  និងទី២ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១២ ពាក់ស្លាកលេខ ក្រចេះ ១B ២៣៨៥ ចាប់យកពីឈ្មោះ ជិន កុសល។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner