លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើលិខិតអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន នាឱកាសដែលព្រះមហាក្សត្រត្រាស់បង្គាប់ចាត់តាំង ជានាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់អាណត្តិទី៦

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសារលិខិតអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិទី៦។

លោកជំទាវឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន សូមសមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួនខ្លាំងក្លាជានិច្ច ជន្មាយុយឺនយូរ បញ្ញាញាណភ្លឺថ្លា ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ក្នុងបេសកកម្មជាតិដ៏ឧត្ដុង្គឧត្ដមរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី សម្រាប់សុខសន្តិភាព ការអភិវឌ្ឍ វិបុលភាព និងកិត្យានុភាព ដ៏រុងរឿងនៃព្រះរាជាណាចក្រកម្ពុជា។

ជាថ្មីម្ដងទៀត យើងខ្ញុំសូមគោរពប្រសិទ្ធពរសព្ទសាធុការមហាប្រសើរបំផុតគ្រប់បែបយ៉ាង គោរពជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រា បុត្រី និងចៅៗទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner