អភិបាលខេត្តបាត់ដំបង ដឹកនាំមន្ត្រីរាជការស៊ីវិល ចុះជួយច្រូតស្រូវលិចទឹកប្រជាពលរដ្ឋ ក្នុងឃុំព្រែកលួង ស្រុកឯកភ្នំ

បាត់ដំបង៖ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ត្រីរាជការមកពីគ្រប់បណ្តាស្ថាប័ន មន្ទីរ អង្គភាពដែលចំណុះរដ្ឋបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សរុបចំនួនប្រមាណ ៤៥០នាក់ បានចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋនៅចំណុច អូរព្រែកអំបិល ស្ថិតក្នុងភូមិដូនឥន្ទ ឃុំកំពង់លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៩ ខែសីហានេះ។ ខណៈ ដែលស្រូវបងប្អូនទាំងនោះកំពុងតែ ប្រឈមនឹងរងការលិចលង់ពីជំនន់ទឹកភ្លៀង និងពីជំនន់ទឹកស្ទឹងសង្កែ ដែលបានជន់ឡើងផ្តួនៗគ្នាកន្លងមកនេះ។ នៅក្នុងនោះ ក៏មានវត្តមាន​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ស្រុកឯកភ្នំ និង មន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ចូលរួមផងដែរ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner