កម្មករ-កម្មការនី១៣នាក់ រងរបួសធ្ងន់ស្រាល និង តៃកុងឡានម្នាក់ស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងឡានដឹកដីបុកឡានដឹកកម្មករនៅស្រុកកៀនស្វាយ

 

កណ្ដាល៖ កម្មករ-កម្មការនី ចំនួន១៣នាក់ បានរងរបួសធ្ងន់ស្រាល រីឯបុរសម្នាក់ជាតៃកុងឡានដឹកដីបានស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយរវាងឡានដឹកដី បើកមកបុកឡានដឹកកម្មករ ដែលគ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង ១៨៖២០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅចន្លោះគីឡូម៉ែត្រលេខ៤៨-៤៩ ផ្លូវជាតិលេខ១ ស្ថិតនៅភូមិ ពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

 

សាក្សីនៅកន្លែងកើតហេតុ បញ្ជាក់ថា ហេតុការណ៍នេះ បង្កឡើងដោយរថយន្តដឹកដីបើកលើនជ្រុលមកបុកចំឡានដឹកកម្មករ-កម្មការនីដែលបើកបញ្រ្ចាស់ទិសយ៉ាងពេញទំហឹងតែម្ដង ដែលបណ្ដាលឱ្យឡានក្រឡាប់ចាក់កម្មករ-កម្មការនីចោលពេញថ្នល់ រីឯតៃកុងឡានដឹកដីវិញ គៀបជាប់នឹងកាប៊ីនបណ្ដាលឱ្យស្លាប់ភ្លាមៗ ។

 

ក្រោយកើតហេតុភ្លាមៗ មន្ត្រីនគរបាលបានហៅរថយន្តសង្រ្គោះមកជួយកម្មករ-កម្មការិនីទាំងអស់ទៅព្យាបាលភ្លាមៗនៅឯមន្ទីរពេទ្យផងដែរ។ រីឯរថយន្តត្រូវបានសម្របសម្រួលយកទៅរក្សាទុកនៅឯអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ រង់ចាំដោះស្រាយតាមច្បាប់ ៕

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner