អ្នកមានបទពិសោធន៍ចិញ្ចឹមគោសាច់ក្នុងកសិដ្ឋានមួយកន្លែងបានផលិតចំណីគោខ្លួនឯងដើម្បីធ្វើការផ្គត់ផ្គង់គោក្នុងក្រោល និងអាចជួយកាត់បន្ថយការចំណាយលើថ្លៃដើមខ្ពស់ (មានវីដេអូ)

អត្ថបទដោយ៖
Kien Sereyvuth

អ្នកមានបទពិសោធន៍ក្នុងការចិញ្ចឹមគោសាច់ និងមាន់ស្រែ របស់ ក្រុមហ៊ុន “អានស៊ីន Anshin” ដែលបច្ចុប្បន្ននេះ កំពុងតែទទួលបាននូវភាពជោគជ័យក្នុងក្តីសង្ឃឹមនិងការរំពឹងទុកពីការប្រកបអាជីវវកម្មរបស់ខ្លួន ស្ថិតនៅក្នុង ភូមិបត់សាលា ក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង បានឲ្យដឹងថា៖ មកដល់ពេលនេះការប្រកបអាជីវកម្មរបស់ខ្លួន នៅតែដំណើរការបានល្អប្រសើរ បើទោះបី ជាវិបត្តិកូវីដ-19ជាបញ្ហាប្រឈមចំពោះមុខក៏ដោយ។ តែកសិដ្ឋានរបស់ខ្លួន នៅតែដំណើរការសន្សឹមៗ និងវិវត្តន៍ជាធម្មតា។ទោះបីជាមានការធ្លាក់ចុះនិងផលប៉ះពាល់ពីការនាំចេញឬការកុម្ម៉ង់ទិញដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុក និង ក្រៅខេត្ត ដែលជាឧបសគ្គដោយសារតែពីវិបត្តិកូវីដ-19 កន្លងមក..។ហើយមួយរយៈនេះនៅក្នុងរដូវធ្លាក់ភ្លៀង “ជម្ងឺអុត ក្តាមគោ”បានផ្ទុះឡើងផងនោះ ធ្វើឲ្យស្ថានភាព នៃការទិញគោចូលកសិដ្ឋានមានការកាត់បន្ថយផ្អាកមួយរយៈ ក្នុងខណៈដែលជម្ងឺអុតក្តាម លើសត្វពាហនៈ កំពុងតែកើតឡើង។

លោក ធី រ៉ាវុធ ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមគោសាច់ នៅទីតាំងភូមិសាស្ត្រខាងលើនេះ លោកបានឲ្យដឹងថា៖ ដោយសារតែជម្ងឺអុតក្តាមកំពុងតែរាតត្បាតដល់គោ ដែលកំពុងតែចិញ្ចឹមនោះ ទើបកសិដ្ឋានរបស់លោកផ្អាកនូវការនាំចូលនិងទីញគោយកមកចិញ្ចឹមបំប៉នចំណី ដើម្បីការលក់ចេញទៅកាន់ទីផ្សារ។ ក្នុងនោះដែរលោក ធី រ៉ាវុធ បានឲ្យដឹងថា៖ បច្ចុប្បន្ននេះ បន្ទាប់ពីវិបត្តិកូវីដ-19មិនទាន់ធូរស្រាលផងនោះ  ជម្ងឺ “អុតក្តាម” ក៏ចាប់ផ្តើមយាយីដល់សត្វពាហនៈដូចជាគោជាដើម…ដូចនេះតម្រូវឲ្យ”កសិដ្ឋានអានស៊ីន” របស់លោកផ្អាកមួយរយៈ សិន។ហើយនៅពេលដែលជម្ងឺអុតក្តាមគោធូរស្រាល កសិដ្ឋានរបស់លោកនិងបង្កើនការនាំចូល និងទិញគោដាក់ក្នុងក្រោលខ្លួនឲ្យបានសមស្របឆ្លើយតបទៅនិងតម្រូវការទីផ្សារទ្វេដងថែមទៀត គឺចាប់ពី១៥០ក្បាល រហូតដល់៨០០ក្បាលឬក៏ចំនួនទ្វេដងថែមទៀត នៅពេលខាងមុខ…។

បច្ចុប្បន្ននេះតម្លៃនៅលើទីផ្សារ មានស្ថានភាពមិនច្បាស់លាស់ ដោយសារតែការកុម្ម៉ង់ទិញ និងតំរូវការទីផ្សារមានការធ្លាក់ចុះដោយសារតែវិបត្តិកូវីដ-19ជាសកលទាំងតម្លៃនិងតំរូវការគឺទៅតាមហាងឆេងនិងតម្លៃដែលឈ្មួញមកបញ្ជាកុម្ម៉ង់ទិញតែប៉ុណ្ណោះ។នៅពេលដែលគោ មិនសូវសំបូរ ឈ្មួញទីញក្នុងតម្លៃថ្លៃគួរសម។ តែនៅពេល គោមានច្រើន ឈ្មួញទម្លាក់តម្លៃទិញនិងឲ្យថោកភ្លាមៗ.ធ្វើឲ្យតម្លៃលក់ មានការខុសតម្លៃគ្នារហូតដល់ទៅ៣០% ក៏មានដែរ។

ដោយសារតែមើលឃើញពីតម្លៃនៅលើទីផ្សារមានការធ្លាក់ចុះ ទៅតាមហាងឆេងនិងពេលវេលាបែបនេះ ទើបម្ចាស់កសិដ្ឋានចិញ្ចឹមគោក្នុងភូមិបត់សាលា  ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង បានងាកពីការផ្តល់ចំណីសត្វដែលខ្លួនទិញមកពីផ្សារស្រាប់ ដើម្បីធ្វើការផ្គត់ផ្គង៎ចំណីបំប៉នបំពេញបន្ថែមឲ្យគោស៊ីកន្លងមក នោះ ងាកមករកការផលិតចំណីសត្វដោយផ្ទាល់ នៅក្នុងកសិដ្ឋានចិញ្ចឹមគោសាច់-មាន់ស្រែ របស់ក្រុមហ៊ុនខ្លួន ដើម្បីជាការជួយកាត់បន្ថយការចំណាយថ្លៃដើមច្រើន និងអាចសន្សំពីការផ្តល់ចំណីគោ ដែលយ៉ាងហោចណាស់គឺ៖អាចកាត់បន្ថយ និងចំណេញថវិកានៅក្នុងមួយថ្ងៃៗ ចំនួន ២.៥០០រៀល សម្រាប់គោមួយក្បាលៗទៀតផង។

បើទោះបីជាកសិដ្ឋានចិញ្ចឹមគោសាច់-មាន់ស្រែ របស់ក្រុមហ៊ុន អាន-ស៊ីន កំពុងតែជួបនូវវិបត្តិនិងបញ្ហាប្រឈមពីទីផ្សារក៏ពិតមែន។ប៉ុន្តែដោយឡែកលោក ខាស៊ុគិ ម៉ាត់ស៊ុ ម៉ូតុ ជាអ្នកជំនាញមកពីប្រទេសជប៉ុននឹងជាដៃគូរឹងមាំនៅក្នុងក្រុមហ៊ុនផ្ទាល់បានគូសបញ្ជាក់ថា៖ដោយមើលឃើញពីតំរូវការក្នុងទីផ្សារកាន់តែខ្ពស់និងភាពចាំបាច់ក្នុងការផ្គត់ផ្គង់សាច់ និងមាន់ស្រែនៅក្នុងស្រុកកាន់តែខ្លាំងក្លានិងដើម្បីឆ្លើយតបនៅក្នុងការរួមចំណែកជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា ក្នុងខណៈដែលប្រមុខ នៃ រាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវដល់ក្រសួងពាក់ព័ន្ធ និងមន្ត្រីជំនាញ បន្តការទប់ស្កាត់ ពិការហាមឃាត់និងការនាំសត្វនិងសាច់និងនាំចូលមកកាន់ទីផ្សារកម្ពុជា ដែលនាំចូលមកពីប្រទេសនៅជិតខាងកន្លងមក៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner