ព្រះមហាក្សត្រឧបត្ថម២លានដុល្លារដល់រដ្ឋាភិបាលដើម្បីបន្តទប់ស្កាត់កូវីដ
ព្រះមហាក្សត្របានប្រកាសផ្តល់ព្រះរាជទ្រព្យផ្ទាល់ព្រអង្គទាំងទ្វេរចំនួន២លានដុល្លាដល់រដ្ឋាភិបាលកដើម្បីបន្តទប់ស្កាត់ និងការបង្ការការរីករាលដាលនៃជំងឺកូវីដ១៩។នេះបើយោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រទាំងទ្វេព្រះអង្គដែលផ្ញើរមកកាន់សម្តេចនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១៩ ខែមិថុនាកន្លងទៅនេះ។
ក្នុងព្រះរាជសារព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមវិសេសវិសាលចំនួន ២ លានដុល្លារ (2,000,000 USD, ព្រះករុណា ព្រះមហាក្សត្រ ចំនួន ១លានដុល្លារ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ចំនួន ១លានដុល្លារ) ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជាវិភាគទានចូលរួមបង្ការ និងទប់ស្តាត់ការរីករាលដាល នៃជំងឺ COVID-19 ។
គួរបញ្ចាក់ផងដែរថានេះជាលើកទី២ ហើយដែល ព្រះអង្គទាំងទ្វេ ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់សម្រាប់ជាវិភាគទានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដោយក្នុងលើកទី១ ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភចំនួន ៣០ មុឺនដុល្លារអាមេរិក ៕