ប្រធានាធិបតីសហរដ្ឋអាម៉េរិកបង្ហាញលិខិតមួយ ដែលមេដឹកនំាកំពូលកូរ៉េខាងជើងផ្ញើមកជូន ប៉ុន្តែលិខិតនេះ មិនបញ្ជាក់អំពីដំណើរការរំសាយអាវុធនុយក្លេអ៊ែរទេ

សហរដ្ឋអាម៉េរិក៖ លិខិតមួយច្បាប់ដែលមេដឹកនំាកំពូលកូរ៉េខាងជើងលោក គីម ជុង អ៊ុន ទើបផ្ញើមកជូនលោក ដូណាល់ ត្រាំ នោះ ត្រូវបានប្រធានាធិបតីអាម៉េរិករូបនេះ បានចេញផ្សាយជាសាធារណៈ ដែលក្នុងលិខិតនេះ បានភ្ជាប់នឹងការសរសើរមិនដាច់ពីមាត់ អំពីភាពរីកចម្រើនដ៏អស្ចារ្យនៅក្នុងកិច្ចសន្ទនាជាមួយទីក្រុងព្យុងយ៉ាង ។  តាមរយៈ បណ្តាញសង្គម ធ្វីតធើ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបង្ហោះសារមួយ ដោយបញ្ជាក់ថា វាគឺជាលិខិតមួយច្បាប់ដ៏មានន័យពីលោកប្រធាន គីម នៃប្រទេសកូរ៉េខាងជើង ហើយថា ការរីកចម្រើនដ៏អស្ចារ្យកំពុងដំណើរការទៅមុខ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner