សង្ស័យអ្នកបើកឡានងោក ទើបក្រឡាប់ឡាន ចាក់ស៊ីម៉ង់ត៍ចូលក្នុងទឹកប្រឡាយអស់២៨តោនទាំងព្រឹក

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ សង្ស័យអ្នកបើកបរងោកមួយភាំង រថយន្តហ៊ីណូ ប្រភេទកុងទីន័រសណ្តោងរឺម៉កមួយគ្រឿង ដឹកស៊ីម៉ង់ត៍ពេញទ្រុង២៨តោន ធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងក្នុងប្រឡាយ ចាក់ស៊ីម៉ង់ត៍ចូលក្នុងទឹក បែរជាម្ចាស់កុហកថាមានរថយន្តផ្សេងបើកមកកៀរ។ ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវ ទំនប់កប់ស្រូវ ភូមិស្រែតេជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។​ រថយន្តជួបហេតុការណ៍ខាងលើ ម៉ាកហ៊ីណូ ប្រភេទកុងទីន័រសណ្តោងរឺម៉ក ពណ៌ស ខៀវ ពាក់ស្លាកលេខ ចង្កូតស្តាំ PSHN-0151 រឺម៉កក្រោយពាក់ស្លាកលេខ ភ្នំពេញ 4A-1952 ដឹកស៊ីម៉ង់ត៍ចំនួន១៤យ៉ោង ស្មើនឹង២៨តោន បើកបរដោយយុវជនម្នាក់មិនស្គាល់ឈ្មោះ ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner