កាកបាទក្រហមកម្ពុជា ផ្ញើសារចូលរួមរំលែកទុក្ខ សមាគមជាតិកាកបាទក្រហមជប៉ុន និងប្រជាជនជប៉ុន ចំពោះគ្រោះធម្មជាតិនៅប្រទេសជប៉ុន
អត្ថបទដោយ៖
Kien Sereyvuth
ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញនេះ បានផ្ញើសារចូលរួមរំលែកទុក្ខជាមួយ លោក តាដាតេរូ កូណូអេ (Mr. Tadateru KONOE) ប្រធានសមាគមជាតិកាកបាទក្រហមជប៉ុន និងប្រជាជនជប៉ុន ជាពិសេស គ្រួសារនៃសព។ លិខិតបានសរសេរថា ខ្ញុំមានសេចក្ដីតក់ស្លុត និងក្រៀមក្រំជាពន់ពេក នៅពេលបានទទួលព័ត៌មានអំពីការបាត់ខ្លួន និងការបាត់បង់ជីវិតមនុស្សជាច្រើនក្នុងគ្រោះទឹកជំនន់ និងបាក់ដី ដោយសារភ្លៀងធ្លាក់ខ្លាំង តាំងពីចុងសប្ដាហ៍មុន។ លិខិតបានបន្តថា «ក្នុងនាមគណៈកម្មាធិការ កណ្ដាល សមាជិក សមាជិកា បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា និងក្នុងនាមសម្ដេចផ្ទាល់ សម្ដេចសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រមបំផុត ចំពោះលោក លោក តាដាតេរូ កូណូអេ ប្រធានសមាគមជាតិកាកបាទក្រហមជប៉ុន និងប្រជាជនជប៉ុន ជាពិសេស គ្រួសារនៃសព៕