ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បន្តចុះជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំអំពិលតាពក

អត្ថបទដោយ៖
Kien Sereyvuth

ត្បូងឃ្មុំ ៖ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានបន្តជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា នៅក្នុងឃុំអំពិលតាពក ស្រុកអូររាំងឱ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ។ ឯកឧត្តម សាយ សំអាល់ បានជម្រាបជូនសមាជិក សមាជិកា អំពីគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ដោយផ្តោតសំខាន់ទៅលើការកសាង និងការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយស្ថេរភាព សន្តិភាព សុខដុមរមនា ជំរុញកំណើនសេដ្ឋកិច្ច និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋល្អប្រសើរ ។ ឯកឧត្តមប្រធានក្រុមការងារ ក៏បានលើកឡើងពីឧបាយកលអាក្រក់របស់គណបក្សប្រឆាំង ដែលមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គាំទ្រដោយប្រជាពលរដ្ឋ ប៉ុន្តែត្រូវបរាជ័យដោយអំពើល្ងង់ខ្លៅរបស់ខ្លួន។ មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលបានរួមសុខទុក្ខជាមួយប្រជាពលរដ្ឋ និងបានដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍរីកចម្រើន ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម និងសមិទ្ឋនានាបានរីកដុះដាលនៅទូទាំងប្រទេស។

ជាមួយគ្នានេះ ឯកឧត្តម បានរំលឹកដល់ប្រជាពលរដ្ឋ សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់គ្នា ព្រោះថា  ការបោះឆ្នោតនេះសំខាន់ណាស់ ដែលប្រជាជនកម្ពុជាបានបំពេញកាតព្វកិច្ច ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីកម្ពុជាបន្តរក្សាសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យច្រើនជាងបច្ចុប្បន្នបន្ថែមទៀត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner