លោក នុត ពុធដារ៉ា ៖ ក្នុងពេលឆាប់ៗខាងមុខផ្លូវដីក្នុងខណ្ឌដង្កោនឹងលែងមានទៀតហើយ ដោយប្រែក្លាយទៅជាផ្លូវបេតុងទាំងអស់
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ លោកនុត ពុធដារ៉ា អភិបាលខណ្ឌដង្កោបញ្ជាក់ថា ក្នុងពេលឆាប់ៗខាងមុខផ្លូវដីក្នុងខណ្ឌដង្កោនឹងលែងមានទៀតហើយ ដោយប្រែក្លាយទៅជាផ្លូវបេតុងទាំងអស់ បច្ចុប្បន្នយើងឃើញថា នៅក្នុងមូលដ្ឋានខណ្ឌដង្កោទាំងមូល ភាគច្រើនគឺជាផ្លូវបេតុង ដែលអាជ្ញាធរខិតខំស្ថាបនា សម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋទូទៅ។ ទន្ទឹមនឹងនេះ ពលរដ្ឋរស់នៅក្នុងខណ្ឌដង្កោ ក៏មានជីវភាពល្អប្រសើរផងដែរ ទាំងនេះក៏ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញបរិបូរណ៍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។