ខួបអនុស្សាវរីយ៍លើកទី២៥ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងប្រារព្ធពិធីអបអរសាទរ នៅទី១៤ ខែកក្កដា នៅខេត្តស្វាយរៀង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ដែលប្រព្រឹត្តឡើងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ក្នុងសេចក្ដីប្រកាសពត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឱ្យដឹងទៀតថា ពិធីនេះ នឹងប្រព្រឹត្តឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។

ជាមួយគ្នានេះ កងរាជអាវុធហត្ថ ដែលចូលរួមក្នុងធិពីអបអរសាទរខួបអនុស្សាវរីយ៍ មានចំនួន៨០០នាក់ ហើយកងរាជអាវុធហត្ថទាំងអស់នេះ នឹងចល័តពីសាលាកងរាជអាវុធហត្ថកំបូល និងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ ទៅកាន់ខេត្តស្វាយរៀង ដោយចេញដំណើរចេញនៅយប់ថ្ងៃទី១២ ខែខែកក្កដា ឆ្នាំ២០១៨៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner