២០ឆ្នាំគត់ ក្រូអាតមានឱកាសវិលត្រឡប់មក Semi-Final សាជាថ្មីក្រោយខកខានតាំពីឆ្នាំ១៩៩៨
ជម្រើសជាតិក្រូអាតបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទាំងលំបាក បន្ទាប់យកឈ្នះបាល់ប៉េណាល់ទីលើម្ចាស់ផ្ទះរុស្សីកាលពីយប់មិញ។ក្រុមទាំងពីរប្រកួតគ្នាស្វិតស្វាញរហូតបន្ថែមម៉ោង១២០នាទី តែលទ្ធផលបញ្ចប់បានត្រឹមស្មើគ្នា ២-២។ ដូច្នេះត្រូវសម្រេចទាត់ប៉េណាល់ទីដើម្បីរកក្រុមឡើងទៅវគ្គបន្ត។ ទាត់ម្ខាង៥ជើង ខាងម្ចាស់ផ្ទះរុស្សីធ្វើឲ្យភ្លាត់ទាត់មិនចូល២គ្រាប់ដោយកីឡាករ Fedor Smolov និង Ignashevich ខណៈក្រូអាតខកឱកាសតែ១គ្រាប់ទេដោយកីឡាករ Kovacic។
លទ្ធផលនេះធ្វើឲ្យក្រូអាតឈ្នះ ៤-៣។ នេះជាការលើកមកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូងរបស់ក្រូអាតចាប់តាំងពីឆ្នាំ១៩៩៨ ដោយកាលនោះពួកគេចាញ់បារាំង ២-១។ នៅជុំបន្ទាប់ក្រូអាតត្រូវប៉ះជាមួយតោកំណាចអង់គ្លេសនៅថ្ងៃពុធ សប្ដាហ៍ក្រោយ។ ក្នុងជំនួបនេះលោក Zlatko Dalic ដែលជាគ្រូក្រូអាតបានហៅថាមិនមែនជាការប្រកួតទេ គឺជាការប្រយុទ្ធគ្នា៕