កម្ពុជាបានបញ្ចប់គម្រោងសាងសង់ផ្លូវរថភ្លើងទៅកាន់ព្រំប្រទល់វៀតណាម

អត្ថបទដោយ៖
Kien Sereyvuth

នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨នេះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែង គម្រោងសាងសង់ផ្លូវរថភ្លើងបានបញ្ចប់ហើយ ពីបាត់ដឹង ទៅឡុកនិញ ប្រទេសវៀតណាម ដែលស្ថិតក្នុងគម្រោងតភ្ជាប់ប្រទេសអាស៊ានទៅចិន ដែលមានប្រវែង២៥៥គីឡូម៉ែត្រ និងចំណាយថវិកាប្រមាន៧០០លានដុល្លារ សម្រាប់ការសាងសង់។

ទោះជាយ៉ាងណា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានថ្លែងថា នោះគ្រាន់តែជាគម្រោងប៉ុណ្ណោះ ហើយកម្ពុជានៅមិនទាន់បានពិភាក្សា ជាមួយភាគីវៀតណាមនៅឡើយទេ។ លោកបានបន្តថា គម្រោងអាទិភាពរបស់កម្ពុជា គឺការធ្វើឲ្យប្រសើរឡើងផ្លូវដែក ដែលមានស្រាប់ និងការកសាងផ្លូវដែកតភ្ជាប់ក្នុងប្រទេសជាមុនសិន។ កម្ពុជា មានផែនការសាងសង់ផ្លូវដែកថ្មីពីភ្នំពេញទៅខេត្តសៀមរាប និងភ្ជាប់ទៅខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានោះដែល ជាមួយប្រទេសជិតខាង កម្ពុជាបានសាងសង់ផ្លូវដែកភ្ជាប់ទៅព្រំប្រទល់ថៃរួចហើយ និងកម្ពុជាមានផែនការតភ្ជាប់ផ្លូវដែលទៅកាន់ប្រទេសឡាវ និងវៀតណាមទៀត។

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner