នាយករដ្ឋមន្រ្តីថៃផ្ញើសាររំលែកទុក្ខ ចំពោះការស្លាប់របស់អតីតនាយទាហានជើងទឹកថៃមួយរូប នាអំឡុងប្រតិបត្តិការសង្គ្រោះមនុស្សទំាង១៣នាក់ ពីក្នុងរូងភ្នំថាំលួង
ថៃ៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះលោក សាម៉ាណ គូណាន អតីតនាយទាហានជើងទឹកថៃមួយរូប ដែលបានបាត់បង់ជីវិតក្នុងប្រតិបត្តិការជួយសង្គ្រោះក្រុមក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់ទៀត ដែលកំពុងជាប់គាំងនៅក្នុងរូងភ្នំ ថំាលួង ក្នុងខេត្តឈៀងរ៉ៃ។
បុរសម្នាក់ដែលគេអះអាងថា ជាអតីតនាយទាហានជើងទឹកថៃមួយរូប ដែលបំពេញការងារក្នុងការជួយសង្គ្រោះមនុស្សទាំង១៣នាក់នៅក្នុងរូងភ្នំថាំលួង ខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេសថៃនោះ បានបាត់បង់ជីវិតដោយសារខ្វះអុកស៊ីហ្សែន។ ក្រុមអាជ្ញាធរថៃបានរាយការណ៍ថា សពរបស់លោក សាម៉ាណ គូណាន ត្រូវបានដឹកទៅកាន់អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ក្នុងទីក្រុងបាងកក ដើម្បីរៀបចំបញ្ជូនបន្តទៅកាន់ខេត្ត រ៉យអេត ភាគខាងកើតប្រទេសថៃ ដែលជាស្រុកកំណើតរបស់លោក។ លោកជាមនុស្សដំបូងហើយដែលបានស្លាប់ ក្រោយកើតមានហេតុការណ៍មនុស្សបាត់ខ្លួនក្នុងរូងភ្នំថាំលួង នារយៈពេល១៣ថ្ងៃមកនេះ៕