រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងថៃ បញ្ចប់ការពិភិភាក្សាគ្នា ដោយជោគជ័យលើបញ្ហាបីចំណុច ទាក់ទងសេចក្តីព្រាងនៃកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវដែករវាងប្រទេសទាំងពីរ

អត្ថបទដោយ៖
Kien Sereyvuth

ការពិភាក្សាបានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨នេះ រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃលោក  និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។  លោកទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល បានថ្លែងថា ភាគីទាំងពីរ បានពិភាក្សាគ្នាប្រកបដោយជោគជ័យ និងបានឯកភាព លើបញ្ហាបីចំណុចដែលមិនទាន់បានឯកភាពគ្នាពីមុនមក។

ចំណែករដ្ឋមន្រ្តីថៃ បានជម្រាបជូនផងដែរថា ភាគីថៃនឹងបន្តនិតិវិធីផ្ទៃក្នុងរបស់ខ្លួន ឱ្យបានលឿន ដើម្បីជំរុញឱ្យភាគីទាំងពីរ អាចកំណត់កាលបរិច្ឆេទនៃការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងនេះ ក្នុងពេលឆាប់ៗខាងមុខនេះ។ ផ្លូវដែកភាគខាងជើងភ្នំពេញ-ប៉ោយប៉ែត ដែលមានប្រវែង៣៨៦គីឡូម៉ែត្រ ផ្លូវដែកនោះ បានចាប់ផ្ដើមការសាងដំបូងក្នុងឆ្នាំ១៩២៩ ប៉ុន្តែត្រូវបានបំផ្លាញដោយសង្គ្រាម និងមិនអាចដំណើរការបាន៤៥ឆ្នាំមកហើយ។ ក្រោមនយោបាយឈ្នះ ឈ្នះ និងការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្លូវដែកនេះត្រូវបានចាប់ផ្តើមស្តាឡើងវិញ នៅឆ្នាំ២០០៩ ដោយចាប់ផ្ដើមសាងសង់ជាដំណាក់ៗ។

  ក្នុងនោះកំណាត់ផ្លូវដែកពីប៉ោយប៉ែត មកដល់សិរីសោភ័ណប្រវែងជិត៤៨គីឡូម៉ែត្រត្រូវបានបើកឲ្យដំណើការជាផ្លូវការនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨។ កំណាត់ផ្លូវដែកពីសិរីសោភ័ណ ដល់ក្រុងបាត់ដំបងប្រវែង៦៥គីឡូម៉ែត្រ ត្រូវបានដាក់ឲ្យដំណើរការនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨។ កំណាត់ផ្លូវពីបាត់ដំបង មកដល់ពោធិ៍សាត់ ប្រវែង១០៧គីឡូម៉ែត្រ ត្រូវដាក់ឲ្យដំណើរការ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨។ ដោយឡែកកំណាត់ផ្លូវដែកពីពោធិ៍សាត់មកភ្នំពេញត្រូវដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននោះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner