ចំនួនអ្នកស្លាប់កើនដល់១៨នាក់ភាគច្រើនជាជនជាតិចិន ក្រោយទូកទេសចរណ៍លិចនៅខេត្តភូកេត ប្រទេសថៃ

ថៃ៖ សាកសពមនុស្ស១៨នាក់បន្ថែមទៀត ត្រូវបានក្រុមនាវិកថៃបានរកឃើញនៅលើផ្ទៃសមុទ្រក្នុងខេត្តភូកេត ដែលប្រការនេះ ធ្វើឲ្យតួលេខជនរងគ្រោះបាត់បង់ជីវិតបន្តកើនឡើងដល់១៨នាក់ ដែលភាគច្រើនជាជនជាតិចិន បន្ទាប់ពីទូកទេសចរណ៍ពីរគ្រឿងបានលិចដោយសារខ្យល់ព្យុះកាលពីថ្ងៃ ព្រហស្បតិ៍តសប្តាហ៍នេះ ។

គួរបញ្ជាក់ថា ទូកទេសចរណ៍ Phoenix ដឹកមនុស្សសរុប១០៥នាក់ ក្នុងនោះ រួមមានភ្ញៀវទេសចរណ៍ចិន៩៣នាក់ និង១២នាក់ទៀតជាក្រុមអ្នកធ្វើការនៅលើទូក និងមគ្គុទេសក៍ទេសចរម្នាក់ ក្រោយពេលលិច សាកសពរបស់បុរសជនជាតិចិន ម្នាក់ត្រូវបានគេរកឃើញកាលពីយប់ថ្ងៃ ព្រហស្បតិ៍ត ហើយមកទល់ពេលនេះ មនុស្ស៤៨នាក់ ក្នុងនោះមានភ្ញៀវទេសចរ៣៦នាក់ និងមគ្គុទេសក៍ទេសចរណ៍ ព្រមទាំងក្រុមការងារទូកទាំង១២នាក់ត្រូវបានជួយសង្រ្គោះ ខណៈមនុស្ស៣៩នាក់ទៀត កំពុងបាត់ខ្លួន។

ដោយឡែកនៅក្នុងថ្ងៃព្រហស្បត្តិ៍ ដដែលនេះ ទូកទេសចរណ៍មួយគ្រឿងផ្សេងទៀត ដែលមានដឹកអ្នកដំណើរ៣៩នាក់ ក្នុងនោះក៏មានភ្ញៀវទេសចរចិនផងដែរនោះ ព្រមទាំងក្រុមការងារទូកពីរនាក់ក៏បាន លិចផងដែរ ប៉ុន្តែសំណាងល្អមនុស្សទាំងនោះ ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner