មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹក បន្តអំពាវនាវដល់ប្រជាពលរដ្ឋបោះឆ្នោតជូន គណបក្ស ប្រជាជនកម្ពុជា

ឯកឧត្តម យិន ងូនកូលេនីន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងជាប្រធានក្រុមការងារចុះជួយឃុំអណ្តូងពោធិ តំណាង ឯកឧត្តម ថោង ខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបន្តអំពាវនាវដល់ ប្រជាពលរដ្ឋឲ្យបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ។ ទន្ទឹមនោះក៏បានណែនាំផងដែរ ដល់ក្រុមការងារគណបក្ស រៀបចំមធ្យោបាយ ឲ្យបានរួចជាស្រេច ដើម្បីត្រៀម ក្នុងការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាពេលខាងមុខ ការបញ្ជាក់នេះធ្វើក្នុងពិធីសំណេះសំណាលជាមួយក្រុមបក្ស និងសាខា បក្សនៅឃុំអណ្តូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨នេះ ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner