គណបក្សប្រជាជនកម្ពុជា ត្រូវបានផ្តល់កិត្តិយសជាអនុប្រធានអ្នកប្រជាធិបតេយ្យកណ្ដាលនិយមអន្តរជាតិ សម្រាប់ប់តំបន់អាស៊ីប៉ាស៊ីហ្វិក

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ នៅវេលាម៉ោង៤រសៀល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា (គ៨៥) ទល់មុខស្ថានទូតជប៉ុន ផ្លូវនរោត្តម គណបក្សប្រជាជនកម្ពុជា នឹងមានសន្និសីទសារព័ត៌មានស្ដីពីគណបក្សប្រជាជនកម្ពុជា បានជាប់ជាអនុប្រធានអ្នកប្រជាធិបតេយ្យកណ្ដាលនិយមអន្តរជាតិសម្រាប់ប់តំបន់អាស៊ីប៉ាស៊ីហ្វិក។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ជាប់អនុប្រធានអ្នកប្រជាធិបតេយ្យកណ្ដាលនិយមអន្តរជាតិសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាមោទនភាពរបស់គណបក្សប្រជាជនកម្ពជា ដែលត្រូវបានអន្តរជាតិ មើលឃើញថា គណបក្សប្រជាជនកម្ពុជា មានកម្មវិធីនយោបាយត្រឹមត្រូវដែលផ្សាភ្ជាប់នឹងផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជន។

ក្នុងការដឹកនាំកន្លងទៅក្នុងរយៈពេល២៥ឆ្នាំ ដែលគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតរហូត វាជាបទពិសោសធន៍មួយសម្រាប់ឲ្យគណបក្សនយោបាយនានានៅបណ្តាបប្រទេស គេយកអាចយកជាបទពិសោធន៍ ជាគំរូដើម្បីយកកសន្តានុពល ហើយនឹងឧត្តមភាពកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ទៅធ្វើជាបទពិសោធន៍ដ៏ល្អសម្រាប់បណ្តាប្រទេសនៅក្នុងការអនុវត្តសេរីដូចប្រទេសកម្ពុជាដែរ។

លោកសុខ ឥសាន បានបន្តថា ការផ្តល់កិត្តិយសឲ្យគណបក្សប្រជាជានកម្ពុជា ជាអ្នកប្រជាធិបតេយ្យកណ្ដាលនិយមអន្តរជាតិសម្រាប់ប់តំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាការឆ្លុះបញ្ចាំងឲ្យឃើញពីការវាយតម្លៃរបស់គេប្រកបដោយសត្យានុម័តិ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner